អដ្ឋកថាឥ្រន្ទិយសំវរសូត្រ

ក្បាលទី 29 · ទំព័រ 612

គប្បីជ្រាបវិនិច្ឆ័យក្នុងឥន្ទ្រិយសំវរសូត្រទី ៨ ដូចតទៅនេះ បទថា ហតូបនិសំ ហោតិ សេចក្តីថា សីលមានទីអាស្រ័យ គឺឧបនិស្ស័យត្រ ូវកម្ចាត់ចេញហើយ ។ បទថា សីលវិបន្នស្ស បានដល់ ដែលមាន សីលវិបត្តិ ។ បទថា យថាភូតញ្ញាណទស្សនំ បានដល់ វិបស្សនាញាណ យ៉ាងទន់ ។ ក្នុងបទថា និព្វិទា វិរាគោ មានអធិប្បាយដូច្នេះ វិបស្សនា ដែលមានកម្លាំង ឈ្មោះថា និព្វិទា អរិយមគ្គ ឈ្មោះថា វិរាគ ។ ក្នុងបទថា វិមុត្តិញ្ញាណទស្សនំ នេះ មានអធិប្បាយដូច្នេះ អរហត្តផល ឈ្មោះថា វិមុត្តិ បច្ចវេក្ខណញ្ញាណ ឈ្មោះថា ញាណទស្សន ។ បទថា ឧបនិស្សយសម្បន្នំ ហោតិ សេចក្តីថា សីលមានទីអាស្រ័យ ដល់ព្រមហើយ ។ ក្នុងសូត្រនេះ ព្រះមានព្រះភាគត្រាស់ដល់ឥន្ទ្រិយសំវរៈ ដែលជាគ្រឿងជួយរក្សាសីល ។