អដ្ឋកថាអានន្ទសូត្រ

ក្បាលទី 29 · ទំព័រ 616

គប្បីជ្រាបវិនិច្ឆ័យក្នុងអានន្ទសូត្រទី ៩ ដូចតទៅនេះ បទថា កិត្តាវតា បានដល់ ដោយហេតុមានប្រមាណបុនណា ។ បទថា អស្សុតព្ចោវ សេចក្តីថា ធម៌ដែលមិនធ្លាប់ស្តាប់មកក្នុងកាលដទៃ ។ បទថា ន សម្មោសំ គច្ឆន្តិ សេចក្តីថា ធម៌ទាំងឡាយ រមែងមិនដល់នូវការអស់ទៅ ។ បទថា ចេតសា សម្ផុដ្ឋបុព្វា សេចក្តីថា ធម៌ទាំងឡាយដែលធ្លាប់ពាល់ត្រូវ ដោយចិត្ត ។ បទថា សមុទាចរន្តិ បានដល់ ត្រាច់ទៅក្នុងមនោទ្វារ ។ បទថា អវិញ្ញាតញ្ច វិជានាតិ សេចក្តីថា ស្គាល់ហេតុដែលមិនទាន់ដឹងមកក្នុងកាល ដទៃ ។ បទថា បរិយាបុណាតិ បានដល់ ប្រើប្រាស់ គឺពោល ។ បទថា ទេសេតិ គឺប្រកាស ។ បទថា បរំ វាចេតិ គឺបង្រៀនបុគ្គលដទៃឲ្យរៀន ។ បទថា អាគតាគមា សេចក្តីថា ព្រះថេរៈទាំងឡាយ ឈ្មោះថា ជាអ្នកមាន អាគម ដែលខ្លួនសម្រេចហើយ ព្រោះអត្ថថា ដែលសម្រេចអាគមណាមួយ ក្នុងបណ្តាអាគមទាំងឡាយ មានទីឃនិកាយជាដើម ។ បទថា ធម្មធរា បាន ដល់ ព្រះថេរៈទាំងឡាយ ដែលទ្រទ្រង់សុត្តន្តបិដក ។ បទថា វិនយធរា បានដល់ ព្រះថេរៈទាំងឡាយដែលទ្រទ្រង់វិនយបិដក ។ បទថា មាតិកាធរា បានដល់ ព្រះថេរៈទាំងឡាយដែលទ្រទ្រង់បាតិមោក្ខទាំង ២ ។ បទថា បរិបុច្ឆតិ បានដល់ សួរដល់ខាងដើម និងខាងចុងនៃអនុសន្ធិ ។ បទថា បរិបញ្ញតិ បានដល់ ពិចារណា គឺកំណត់ថា អញនឹងសួរធម៌នេះ និងធម៌នេះ ។ បទថា ឥទំ ភន្តេ កថំ សេចក្តីថា ភិក្ខុរមែងសួរថា ខាងដើម និងខាងចុងនៃ អនុសន្ធិនេះ ដូចម្តេច ។ បទថា ឥមស្ស ក្វត្ថោ សេចក្តីថា ភិក្ខុរមែងសួរថា ភាសិតនេះ មានអត្ថដូចម្តេច ។ បទថា អវិវដំ បានដល់ ធម៌ដែលមិនទាន់ បើកផ្ងារ ។ បទថា វិវរន្តិ បានដល់ ធ្វើឲ្យបើកផ្ងារ ។