ខត្តិយាធិប្បាយសូត្រ
គ្រានោះ ជាណុស្សោណិព្រាហ្មណ៍ ចូលទៅគាល់ព្រះដ៏មាន ព្រះភាគ លុះចូលទៅដល់ហើយ ក៏រីករាយជាមួយនឹងព្រះដ៏មានព្រះភាគ លុះ បញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួរពឫកហើយ ក៏អង្គុយក្នុងទីសម គួរ ។ លុះជាណុស្សោណិព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំ ទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន ពួកក្សត្រមានអ្វី ជាទីប្រាថ្នា មានអ្វីជាទីពិចារណា មានអ្វីជាទីតាំងមាំ មានអ្វីជាទីប្រកាន់ មាន អ្វីជាទីបំផុត ។ ម្នាលព្រាហ្មណ៍ ពួកក្សត្រមានភោគៈជាទីប្រាថ្នា មានបញ្ញា ជាទីពិចារណា មានពួកពលជាទីតាំងមាំ មានប្រឹថពីជាទីប្រកាន់ មានឥស្សរិយៈជាទីបំផុត ។ បពិត្រព្រះគោតមដ៏ចម្រើន ចុះពួកព្រាហ្មណ៍ មានអ្វីជាទី ប្រាថ្នា មានអ្វីជាទីពិចារណា មានអ្វីជាទីតាំងមាំ មានអ្វីជាទីប្រកាន់ មានអ្វី ជាទីបំផុត ។ ម្នាលព្រាហ្មណ៍ ពួកព្រាហ្មណ៍ មានភោគៈជាទីប្រាថ្នា មាន បញ្ញាជាទីពិចារណា មានមន្តជាទីតាំងមាំ មានការបូជាជាទីប្រកាន់ មាន ព្រហ្មលោកជាទីបំផុត ។ បពិត្រព្រះគោតមដ៏ចម្រើន ចុះគហបតី មានអ្វីជាទី ប្រាថ្នា មានអ្វីជាទីពិចារណា មានអ្វីជាទីតាំងមាំ មានអ្វីជាទីប្រកាន់ មានអ្វី ជាទីបំផុត ។ ម្នាលព្រាហ្មណ៍ ពួកគហបតី មានភោគៈជាទីប្រាថ្នា មាន បញ្ញាជាទីពិចារណា មានសិល្បៈជាទីតាំងមាំ មានការងារជាទីប្រកាន់ មាន ការងារសម្រេចហើយជាទីបំផុត ។ បពិត្រព្រះគោតមដ៏ចម្រើន ចុះពួកស្ត្រី មានអ្វីជាទីប្រាថ្នា មានអ្វីជាទីពិចារណា មានអ្វីជាទីតាំងមាំ មានអ្វីជាទីប្រកាន់ មានអ្វីជាទីបំផុត ។