អដ្ឋកថាខត្តិយាធិប្បាយសូត្រ

ក្បាលទី 29 · ទំព័រ 620

គប្បីជ្រាបវិនិច្ឆ័យក្នុងខត្តិយាធិប្បាយសូត្រទី ១០ ដូចតទៅ នេះ បទថា ភោគាធិប្បាយា សេចក្តីថា ក្សត្រទាំងឡាយតាំងព្រះបំណង គឺមានអធ្យាស្រ័យប្រព្រឹត្តទៅដើម្បីប្រមូលភោគៈ ។ បទថា បញ្ញូបវិចារា សេចក្តីថា ក្សត្រទាំងឡាយ មានការពិចារណា ប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ដល់បញ្ញាយ៉ាងនេះថា សូមយើងទាំងឡាយ គប្បីជាអ្នកមានបញ្ញា ។ ការពិចារណានេះឯងនៃក្សត្រទាំងនោះ រមែងត្រាច់ ទៅក្នុងចិត្ត ។ បទថា ពលាធិដ្ឋានា សេចក្តីថា ក្សត្រទាំងឡាយ មានព្រះវរ កាយ ដែលមានកម្លាំងជាទីតាំង ។ សេចក្តីពិត ក្សត្រទាំងនោះបាននូវ រាងកាយ ដែលមានកម្លាំងហើយ ឈ្មោះថា បាននូវទីពឹង ។ បទថា បឋវីអភិនិវេសា សេចក្តីថា ក្សត្រទាំងឡាយធ្វើការតាំងព្រះហប្ញទ័យមាំ ដើម្បីជា ប្រយោជន៍ដល់ផែនដីយ៉ាងនេះថា អញនឹងជាម្ចាស់នៃផែនដី ។ បទថា ឥស្សរិយបរិយោសានា សេចក្តីថា ក្សត្រទាំងឡាយ មានរជ្ជតាភិសេកជាទីបំផុត សេចក្តីពិត ក្សត្រទាំងនោះ បានទទួលការអភិសេកហើយ ឈ្មោះថា ដល់ ទីបំផុត ។ គប្បីជ្រាបអត្ថក្នុងបទទាំងពួង ដោយន័យនេះឯង ។ ចំណែកក្នុងបទដ៏សេស ក្នុងសូត្រនេះ មានអធិប្បាយដូចតទៅនេះថា ដំបូង ព្រាហ្មណ៍ទាំងឡាយបានមន្តហើយ ឈ្មោះថា បានទីពឹង ។ គហបតី ទាំងឡាយ បានសិប្បៈណាមួយហើយ ឈ្មោះថា បាននូវទីពឹង ។ ស្រីទាំង- ឡាយ បានកូនដែលជាម្ចាស់មត៌កក្នុងត្រកូល ឈ្មោះថា បានទីពឹង ។ ចោរ ទាំងឡាយ បានសស្រ្តាវុធប្រភេទណាមួយហើយ ឈ្មោះថា បានទីពឹង ។ សមណៈទាំងឡាយមានសីលបរិបូណ៌ ឈ្មោះថា បានទីពឹង ។ ព្រោះហេតុនោះ ទើបព្រះមានព្រះភាគត្រាស់បទទាំងឡាយ មានបទថា មន្តាធិដ្ឋានា ជាដើម ។ ម្យ៉ាងទៀត ចិត្តរបស់ព្រាហ្ម៍ទាំងឡាយ រមែងប្រកាន់មាំថា យើងទាំងឡាយ នឹងបូជាយញ្ញ ក