អដ្ឋកថាធម្មិកសូត្រ

ក្បាលទី 29 · ទំព័រ 638

គប្បីជ្រាបវិនិច្ឆ័យក្នុងធម្មិកសូត្រទី ១២ ដូចតទៅនេះ បទថា សព្វសោ កែជា សព្វេសុ ប្រែថា ទាំងពួង ។ បទថា សត្តសុ អាវាសេសុ បានដល់ ក្នុងបរិវេណ ៧ កន្លែង ។ បទថា បរិភាសតិ បានដល់ សង្កត់សង្កិន គឺញ៉ាំងឲ្យកើតការខ្លាច ។ បទថា វិហឹសតិ ប្រែថា បៀតបៀន ។ បទថា វិតុទតិ ប្រែថា ចាក់ទម្លុះ ។ បទថា រោសេតិ គឺទ្រគោះបោះបោក ដោយវាចា ។ បទថា បក្កមន្តិ គឺចៀសទៅកាន់ទិសទាំងឡាយ ។ បទថា ន សណ្ឋហន្តិ គឺមិនតាំងនៅ ។ បទថា រិញ្ចន្តិ គឺចោល បានដល់ លះបង់ ។ បទថា បព្វាជេយ្យាម គឺគប្បីនាំចេញ ។ សព្ទថា ហន្ទ ជានិបាត ប្រើក្នុង អត្ថថា លះបង់ ។ បទថា អលំ មានអត្ថថា ការដែលឧបាសកទាំងឡាយ គប្បីដេញព្រះធម្មិកៈនោះចេញទៅ ជាការសមគួរ ។ បទថា តីរទស្សឹ សកុណំ បានដល់ ក្អែកប្រាប់ទិស ។ បទថា មុញ្ចន្តិ បានដល់ ឈ្មួញទាំងឡាយដែលធ្វើដំណើរតាមសមុទ្រ លែងក្អែកទៅ ដើម្បី មើលទិស ។ បទថា សាមន្តា បានដល់ ក្នុងទីមិនឆ្ងាយ ។ បាឋៈជា សមន្តា ដូច្នេះក៏មាន ប្រែថា ដោយជុំវិញ ។ បទថា អភិនិវេសោ បានដល់ ការឈប់ របស់មែកឈើដែលផ្សាយចេញទៅគ្របដណ្តប់ ។ បទថា មូលសន្តានកានំ បានដល់ ការឈប់របស់ឫសឈើ ។ បទថា អាឡកថាលិកា ឆ្នាំងដាំបាយ ដាក់អង្ករបានមួយអាឡ្ហកៈ ។ បទថា ខុទ្ទមធុំ បានដល់ ទឹកឃ្មុំ ជាប់បង្គង ដែលពួកឃ្មុំផ្លិតធ្វើ ។ បទថា អនេលកំ បានដល់ មិនមានទោស ។ បទថា ន ច សុទំ អញ្ញមញ្ញស្ស ផលានិ ហឹសន្តិ សេចក្តីថា ផ្លែ ឈើទាំងឡាយ រមែងមិនបៀតបៀនចំណែកនៃគ្នានិងគ្នា ឈ្មោះថា ដើមឈើ ដែលនឹងយកចំណែករបស់វាកាត់បឫស សម្បក ឬស្លឹករបស់ដើមដទៃ មិនមាន ។ មនុស្សទាំងឡាយ មានព្រះរាជាជាដើម នឹងបរិភោគចំពោះតែផ្លែដែលជ្រុះទៅ ខាងក្រោមមែករបស់ដើមឈើនោះៗ បុណ្ណោះ ។