សោណសូត្រ

ក្បាលទី 29 · ទំព័រ 643

ទុតិយបណ្ណាសក ៣ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅលើភ្នំគិជ្ឈកូដ ជិតក្រុងរាជគ្រឹះ ។ សម័យនោះឯង ព្រះសោណៈដ៏មានអាយុ គង់នៅនាព្រៃ ស្មសាន ឈ្មោះសីតវ័ន ជិតក្រុងរាជគ្រឹះដែរ ។ លំដាប់នោះ ព្រះសោណៈដ៏មានអាយុ សម្ងំនៅក្នុងទីស្ងាត់ មានសេចក្តី ត្រិះរិះក្នុងចិត្តកើតឡើងយ៉ាងនេះថា ពួកភិក្ខុណាមួយ ជាសាវ័ករបស់ព្រះដ៏ មានព្រះភាគ ជាអ្នកមានព្យាយាមតឹងតែង បណ្តាភិក្ខុទាំងនោះ អញក៏រាប់ថា ជាសាវ័កដែលមានព្យាយាម តឹងតែងមួយដែរ តែបើទុកជាដូច្នោះ ចិត្តរបស់ អញក៏មិនរួចស្រឡះចាកកងអាសវៈ ព្រោះមិនប្រកាន់មាំបានឡើយ ណ្ហើយ ភោគសម្បត្តិក្នុងត្រកូលរបស់អញ ក៏មានគ្រប់គ្រាន់ អញក៏អាចប្រើប្រាស់ ភោគសម្បត្តិ និងធ្វើនូវបុណ្យទាំងឡាយបានដែរ បើដូច្នោះ គួរតែអញលានូវ សិក្ខា វិលត្រឡប់មកកាន់ហីនភេទ ប្រើប្រាស់នូវភោគសម្បត្តិ និងធ្វើបុណ្យ ទាំងឡាយវិញ ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ បានជ្រាបច្បាស់នូវសេចក្តី ត្រិះរិះក្នុងចិត្ត របស់ព្រះសោណៈដ៏មានអាយុ ដោយព្រះហបឫទ័យព្រះអង្គ ក៏ ស្រាប់តែបាត់អំពីភ្នំគិជ្ឈកូដ មកប្រតិស្ឋាន ក្នុងទីចំពោះមុខនៃព្រះសោណៈ ដ៏មានអាយុ នាព្រៃសីតវ័ន ដូចបុរសមានកម្លាំងលាចេញនូវដៃដែលបត់ចូល ឬបត់ចូលនូវដៃដែលលាចេញ ។ ព្រះដ៏មានព្រះភាគ ទ្រង់គង់លើពុទ្ធាសនៈ ដែលគេក្រាលថ្វាយ ។ ឯព្រះសោណៈដ៏មានអាយុ ក៏ក្រាបថ្វាយបង្គំព្រះដ៏ មានព្រះភាគ ហើយគង់នៅក្នុងទីដ៏សមគួរ ។ លុះព្រះសោណៈដ៏មានអាយុ គង់នៅក្នុងទីដ៏សមគួរហើយ ព្រះដ៏មានព្រះភាគ ក៏ត្រាស់សួរយ៉ាងនេះថា នែសោណៈ ក្រែងអ្នកសម្ងំនៅក្នុងទីស្ងាត់ មានសេចក្តីត្រិះរិះក្នុងចិត្តកើតឡើង យ៉ាងនេះថា ពួកភិក្ខុណាមួយជាសាវ័ក របស់ព្រះដ៏មានព្រះភាគ ជាអ្នកមា