អដ្ឋកថាសោណសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងសោណសូត្រទី ១ នៃទុតិយបណ្ណាសក ដូចតទៅនេះ បទថា សោណោ បានដល់ ព្រះសោណត្ថេរដែលជាសុខុមាលជាតិ ។ បទថា សីតវនេ បានដល់ ក្នុងព្រៃស្មសានដែលមានឈ្មោះ យ៉ាងនេះ ។ បានឮថា ក្នុងព្រៃស្មសាននោះ គេធ្វើទីចង្រ្កម ៥០០ កន្លែង តាម លំដាប់ ។ បណ្តាទីចង្រ្កម ៥០០ កន្លែងនោះ ព្រះថេរៈជ្រើសរើសយកទី ចង្រ្កមមួយកន្លែងដែលជាសប្បាយសម្រាប់ខ្លួន ហើយបំពេញសមណធម៌ ។ កាលព្រះថេរៈនោះ ប្រារព្ធសេចក្តីព្យាយាមដើរចង្រ្កម ផ្ទៃបាតជើងក៏បែក ។ កាលលោកលុតជង្គង់ចង្រ្កម ក្បាលជង្គង់ក្តី បាតដៃក្តី ក៏បែកជាប្រហោងៗ ។ ព្រះថេរៈប្រារព្ធព្យាយាមយ៉ាងនោះ ក៏មិនអាចឃើញសូម្បីត្រឹមតែឱភាស ឬ និមិត្ត ។ ដើម្បីសម្តែងដល់វិតក្កៈដែលកើតឡើងដល់ព្រះសោណៈនោះ ដែល ជាអ្នកលំបាកកាយ ដោយសេចក្តីព្យាយាម ហើយអង្គុយសម្រាកលើផ្ទាំងថ្ម ក្នុងទីបំផុតទីចង្រ្កម ។ ទើបព្រះអានន្ទត្ថេរពោលពាក្យថា អថខោ អាយស្មតោ ជាដើម ។ បណ្តាបទទាំងនោះ បទថា អារទ្ធវីរិយា បានដល់ ផ្គងសេចក្តីព្យាយាម ពេញបរិបូណ៌ ។ បទថា ន អនុបទាយ អាសវេហិ ចិត្តំ វិមុច្ចនិ សេចក្តី ថា ព្រះសោណៈដាក់ចិត្តជឿថា បើអញជាឧគ្ឃដិតញ្ញូ វិបចិតញ្ញូ ឬនេយ្យៈ សោត ចិត្តរបស់អញគប្បីរួចផុតបានយ៉ាងពិតប្រាកដ តែនេះ អញជាបទបរមបុគ្គលនោះឯង ទើបចិត្តរបស់អញមិនរួចផុត ដូច្នេះហើយ គិតដល់ហេតុជាដើម ថា ភោគៈរបស់អញមាន ។ បណ្តាទាំងនោះ បទថា ភោគា ជា បឋមាវិភត្តិ ចុះក្នុងអត្ថនៃទុតិយាវិភត្តិ ។ បទថា បតុរហោសិ សេចក្តីថា ព្រះមានព្រះភាគ ទ្រង់ជ្រាបវារចិត្តរបស់ព្រះថេរៈហើយ ទ្រង់ត្រិះរិះថា ថ្ងៃនេះ សោណៈនេះ អង្គុយលើផែនដី ត្រង់ទីបំពេញព្យាយាម ក្នុងព្រៃសីតវ័ន ត្រិះរិះ ដល់រឿងនេះ តថាគតនឹង