ផគ្គុណសូត្រ

ក្បាលទី 29 · ទំព័រ 660

សម័យនោះ ព្រះផគ្គុណៈដ៏មានអាយុ មានអាពាធ ដល់នូវ ទុក្ខ ឈឺធ្ងន់ ។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ បានចូលទៅគាល់ព្រះដ៏មាន ព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចគង់ក្នុងទីដ៏ សមគួរ ។ លុះព្រះអានន្ទដ៏មានអាយុ គង់ក្នុងទីដ៏សមគួរហើយ ទើបក្រាប ទូលព្រះដ៏មានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះផគ្គុណៈដ៏ មានអាយុ មានអាពាធ ដល់នូវទុក្ខ ឈឺធ្ងន់ បពិត្រព្រះអង្គដ៏ចម្រើន សូម ព្រះដ៏មានព្រះភាគ ស្តេចចូលទៅឯលំនៅនៃព្រះផគ្គុណៈដ៏មានអាយុ ដើម្បី អនុគ្រោះ ។ ព្រះដ៏មានព្រះភាគ ក៏ទ្រង់ទទួលដោយតុណ្ហីភាព ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ចេញចាកទីសម្ងំ ក្នុងសាយ័ណ្ហសម័យ ហើយចូលទៅ ឯលំនៅដែលព្រះផគ្គុណៈដ៏មានអាយុនៅ ។ ព្រះផគ្គុណៈដ៏មានអាយុ បានឃើញព្រះដ៏មានព្រះភាគ ស្តេចមកអំពីចម្ងាយលឹមៗ លុះឃើញហើយក៏ គ្រាន់តែសម្តែងអាការជាទីក្រោកឡើងលើគ្រែតូច ។ វេលានោះ ព្រះដ៏មាន ព្រះភាគ ទ្រង់ឃាត់ព្រះផគ្គុណៈដ៏មានអាយុយ៉ាងនេះថា កុំផគ្គុណៈ អ្នកកុំក្រោក អំពីគ្រែតូចឡើយ ។ អាសនៈនេះដែលភិក្ខុឯទៀត ក្រាលបម្រុងទុកមានហើយ តថាគតនឹងអង្គុយលើអាសនៈនោះ ព្រះដ៏មានព្រះភាគ ក៏ទ្រង់គង់លើអាសនៈ ដែលភិក្ខុក្រាលថ្វាយ លុះព្រះដ៏មានព្រះភាគគង់ហើយ បានត្រាស់សួរព្រះ ផគ្គុណៈដ៏មានអាយុយ៉ាងនេះថា ម្នាលផគ្គុណៈ អ្នកល្មមអត់ធន់បានទេឬ អ្នក ល្មមញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅបានទេឬ ទុក្ខវេទនា ( របស់អ្នក ) ធូរថយ មិនចម្រើនឡើង សេចក្តីធូរថយ រមែងប្រាកដ ការចម្រើនឡើងមិនប្រាកដ ទេឬ ។ ព្រះផគ្គុណៈក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមិនល្មម អត់ធន់បានទេ មិនល្មមញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅបានទេ ទុ