អដ្ឋកថាផគ្គុណសូត្រ

ក្បាលទី 29 · ទំព័រ 666

គប្បីជ្រាបវិនិច្ឆ័យក្នុងផគ្គុណសូត្រទី ២ ដូចតទៅនេះ បទថា សមព្ចោបិ បានដល់ សម្តែងអាការក្រោកឡើង ។ បទថា បដិក្កមន្តិ បាន ដល់ ទន់ខ្សោយជាលំដាប់ ។ បទថា នោ អភិក្កមន្តិ បានដល់ មិនកម្រើក ។ បទថា សីសវេឋនំ ទទេយ្យ បានដល់ រុំក្បាលហើយ យកកូនកំព្រាមួល ។ បទថា ឥន្ទ្រិយានិ វិប្បសីទឹសុ សេចក្តីថា ក្នុងកាលជិតស្លាប់នោះ ឥន្ទ្រិយ ៦ ផូរផង់ ។ បទថា អត្ថុបបរិក្ខាយ បានដល់ ដោយការពិចារណាដល់ ប្រយោជន៍ និងមិនមែនប្រយោជន៍ គឺហេតុ និងមិនមែនហេតុ ។ បទថា អនុត្តរេ ឧបធិសង្ខយេ បានដល់ ក្នុងនិព្វាន ។ បទថា អធិមុត្តំ ហោតិ បានដល់ បង្អោនទៅដោយអរហត្តផល ។