ឆឡាភិជាតិយសូត្រ

ក្បាលទី 29 · ទំព័រ 667

សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅលើភ្នំគិជ្ឈកូដ ជិតក្រុងរាជគ្រឹះ ។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ បានចូលទៅគាល់ព្រះដ៏ មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ រួច គង់ក្នុងទីដ៏សមគួរ ។ លុះព្រះអានន្ទដ៏មានអាយុ គង់ក្នុងទីដ៏សមគួរហើយ ក៏ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន បូរណកស្សបៈ បញ្ញត្តជាតិកំណើត ៦ យ៉ាង គឺបញ្ញត្តជាតិខ្មៅ ១ បញ្ញត្តជាតិខៀវ ១ បញ្ញត្ត ជាតិក្រហម ១ បញ្ញត្តជាតិលឿង ១ បញ្ញត្តជាតិស ១ បញ្ញត្តជាតសសុទ្ធ ១ ។ បពិត្រព្រះអង្គដ៏ចម្រើន ក្នុងជាតិ ៦ យ៉ាងនោះ បូរណកស្សបៈ បញ្ញត្តពួក ជនអ្នកសម្លាប់ពពែ អ្នកសម្លាប់ជ្រូក អ្នកសម្លាប់សត្វបក្សី អ្នកសម្លាប់ម្រឹគ ពួកព្រាន ពួកអ្នកសម្លាប់ត្រី ពួកចោរ ពួកអ្នកសម្លាប់ចោរ ពួកអ្នកជាប់គុក ឬក៏ពួកជនណាមួយក្រៅពីនេះ ដែលមានអំពើអាក្រក់ថាជាជាតិខ្មៅ ។ បពិត្រ ព្រះអង្គដ៏ចម្រើន ក្នុងជាតិ ៦ យ៉ាងនោះ បូរណកស្សបៈ បញ្ញត្តពួកភិក្ខុ ដែលមានអធ្យាស្រ័យខ្មៅ ឬក៏ពួកជនណាមួយ ក្រៅពីនេះ ដែលជាកម្មវាទ និងកិរិយវាទ ថាជាជាតិខៀវ ។ បពិត្រព្រះអង្គដ៏ចម្រើន ក្នុងជាតិ ៦ យ៉ាង នោះ បូរណកស្សបៈ បញ្ញត្តពួកនិគ្រន្ថ ដែលមានសាដកតែមួយថាជាជាតិ ក្រហម ។ បពិត្រព្រះអង្គដ៏ចម្រើន ក្នុងជាតិ ៦ យ៉ាងនោះ បូរណកស្សបៈ បញ្ញត្តពួកគ្រហស្ថ អ្នកស្លៀកដណ្តប់សំពត់ស មានសាដក ដូចជាសាដក អចេលកៈ ថាជាជាតិលឿង ។ បពិត្រព្រះអង្គដ៏ចម្រើន ក្នុងជាតិ ៦ យ៉ាងនោះ បូរណកស្សបៈ បញ្ញត្តពួកអាជីវក និងអាជីវកា ថាជាជាតិស ។ បពិត្រ ព្រះអង្គដ៏ចម្រើន ក្នុងជាតិ ៦ យ៉ាងនោះ បូរណកស្សបៈ បញ្ញត្តជនឈ្មោះ នន្ទវច្ឆៈ ឈ្មោះកច្ចសង្កិច្ច