អដ្ឋកថាឆឡាភិជាតិយសូត្រ

ក្បាលទី 29 · ទំព័រ 673

គប្បីជ្រាបវិនិច្ឆ័យក្នុងឆឡាភិជាតិយសូត្រទី ៣ ដូចតទៅនេះ បទថា ឆឡាភិជាតិយោ បានដល់ ជាតិទាំង ៦ ។ បទថា តត្រិទំ គឺ តត្រាយំ ។ បទថា លុទ្ទា បានដល់ ថោកទាប ។ បទថា ភិក្ខូ កណ្ហាធិមុត្តិកា សេចក្តីថា ធម្មតាសមណៈទាំងនេះ ។ បទថា ឯកសាដកា បាន ដល់ និគ្គណ្ឋទាំងឡាយ បិទខាងមុខ ដោយកំណាត់សំពត់ចាស់មួយផ្ទាំង បុណ្ណោះ ។ បទថា អកាមកស្ស ពិលំ ឱលភេយ្យុំ សេចក្តីថា កាលពួករ ទេះកំពុងដង្ហែក្បួនទៅ កាលគោមួយស្លាប់ អ្នកស្រែទាំងឡាយ ក៏ពន្លះសាច់គោ ដើម្បីលក់ ហើយទំពាស៊ីបណ្តើរ បែងចែកចំណែកឲ្យដល់អ្នកស្រែម្នាក់ ដែល មិនត្រូវការសាច់គោឡើយ ដោយពោលថា អ្នកចូរបរិភោគចំណែកនេះ ហើយ ឲ្យតម្លៃផង ដូច្នេះហើយ ប្រគល់ដុំសាច់ ពោល គឺចំណែកនោះឲ្យ អធិប្បាយ ថា ដាក់ក្នុងដៃដោយបង្ខំ ។ បទថា អក្ខេត្តញ្ញុនា បានដល់ ដែលមិន ស្គាល់ខេត្ត ដោយការបញ្ញត្តិអភិជាតិ ។ បទថា តំ សុណាហិ សេចក្តីថា ចូរអ្នកស្តាប់ការបញ្ញត្តិរបស់តថាគត នេះ ។ បទថា កណ្ហំ ធម្មំ អភិជាយតិ សេចក្តីថា កើត គឺកើតជាសភាព ខ្មៅ ឬក្នុងកំណើតខ្មៅ ។ បទថា និព្វានំ អភិជាយតិ បានដល់ សម្រេច និព្វាន ឬកើតក្នុងនិព្វានជាតិ ពោល គឺអរិយភូមិ ។