អាសវសូត្រ
ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាង ជាអ្នក គួរទទួលនូវវត្ថុដែលគេនាំមកបូជា គួរទទួលនូវវត្ថុដែលគេរេបោទទួលភ្លៀវ គួរ ទទួលនូវទក្ខិណាទាន គួរធ្វើអញ្ជលិកម្ម ជាបុញ្ញក្ខេត្តដ៏ប្រសើររបស់សត្វលោក ។ ធម៌ ៦ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងឡាយណា ដែលត្រូវលះបង់ ដោយការសង្រួម អាសវៈទាំងឡាយនោះ ភិក្ខុក្នុងសាសនា នេះ បានលះបង់ហើយ ដោយការសង្រួម ១ អាសវៈទាំងឡាយណា ដែល ត្រូវលះបង់ ដោយការសេព ( នូវបច្ច័យ ) អាសវៈទាំងឡាយនោះ ភិក្ខុ បានលះបង់ហើយ ដោយការសេព ១ អាសវៈទាំងឡាយណា ដែលត្រូវ លះបង់ ដោយការអត់ធន់ អាសវៈទាំងឡាយនោះ ភិក្ខុបានលះបង់ហើយ ដោយការអត់ធន់ ១ អាសវៈទាំងឡាយណា ដែលត្រូវលះបង់ ដោយការវៀរ អាសវៈទាំងឡាយនោះ ភិក្ខុបានលះបង់ហើយ ដោយការវៀរ ១ អាសវៈទាំងឡាយណា ដែលត្រូវលះបង់ ដោយការបន្ទោបង់ អាសវៈទាំងឡាយនោះ ភិក្ខុបានលះបង់ហើយ ដោយការបន្ទោបង់ ១ អាសវៈទាំងឡាយ ណា ដែលត្រូវលះបង់ ដោយការចម្រើន អាសវៈទាំងឡាយនោះ ភិក្ខុបាន លះបង់ហើយ ដោយការចម្រើន ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះអាសវៈ ទាំងឡាយ ដូចម្តេច ដែលត្រូវលះបង់ ដោយការសង្រួម ភិក្ខុបានលះបង់ ដោយការសង្រួម ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណា ដោយឧបាយ ហើយសង្រួមនូវចក្ខ្រុន្ទិយសំវរៈ ។ ម្នាលភិក្ខុទាំងឡាយ កាលបើ ភិក្ខុនោះ មិនសង្រួមនូវចក្ខ្រុន្ទិយសំវរៈទេ អាសវៈទាំងឡាយដែលជាគ្រឿង ចង្ហៀតចង្អល់ ក្តៅក្រហាយ គប្បីកើតឡើងបាន បើភិក្ខុនោះ បានសង្រួមនូវ ចក្ខ្រុន្ទិយសំវរៈ អាសវៈដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយទាំងនោះ រមែងមិនមានដោយឧបាយយ៉ាងនេះ ។