ទារុកម្មិកសូត្រ

ក្បាលទី 29 · ទំព័រ 691

សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងប្រាសាទ ដែលធ្វើអំពីឥដ្ឋ ក្នុងនាទិកគ្រាម ។ គ្រានោះឯង គហបតីឈ្មោះទារុកម្មិកៈ បាន ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មាន ព្រះភាគ រួចអង្គុយក្នុងទីសមគួរ ។ លុះទារុកម្មិកគហបតី អង្គុយក្នុងទីសមគួរ ហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សួរដូច្នេះថា ម្នាលគហបតី ចុះទាន ក្នុងត្រកូលអ្នកតែងឲ្យដែរឬ ។ ទារុកម្មិកគហបតីក្រាបបង្គំទូលថា បពិត្រព្រះអង្គ ដ៏ចម្រើន ទានក្នុងត្រកូលខ្ញុំព្រះអង្គតែងឲ្យ បពិត្រព្រះអង្គដ៏ចម្រើន តែថា ទាននោះ ខ្ញុំព្រះអង្គឲ្យចំពោះតែពួកភិក្ខុ ដែលជាអ្នកប្រព្រឹត្តអារញ្ញិកធុតង្គ ប្រព្រឹត្តបិណ្ឌបាតិកធុតង្គ ប្រព្រឹត្តបង្សុកូលិកធុតង្គ ជាព្រះអរហន្ត ឬភិក្ខុដែល ដល់នូវអរហត្តមគ្គប៉ុណ្ណោះ ។ ម្នាលគហបតី ខ្លួនអ្នកជាគ្រហស្ថ ជាអ្នក បរិភោគកាមនៅគ្រប់គ្រងដំណេកដ៏ចង្អៀតដោយកូនប្រពន្ធ ប្រើប្រាស់នូវខ្លឹម ចន្ទន៍ដ៏ល្អិត ទ្រទ្រង់នូវកម្រងផ្កា គ្រឿងក្រអូប និងគ្រឿងលាប ត្រេកអរនូវមាស និងប្រាក់ កម្រនឹងដឹងហេតុនេះថា ភិក្ខុទាំងនេះ ជាព្រះអរហន្ត ឬភិក្ខុទាំងនេះ បានដល់នូវអរហន្តមគ្គដូច្នេះបានឡើយ ។ ម្នាលគហបតី បើទុកជាភិក្ខុអ្នកប្រព្រឹត្ត អរញ្ញិកធុតង្គ ប៉ុន្តែមានចិត្តរាយមាយ ជាអ្នកលើកកម្ពស់ មានចិត្តឃ្លេងឃ្លោង មានមាត់រឹង មានសម្តីផ្តេសផ្តាស ជាអ្នកភ្លេចស្មារតី មិនមានសម្បជញ្ញៈ មិន មានចិត្តតាំងមាំ មានចិត្តវិលខុស មានឥន្ទ្រិយជាប្រក្រតី កាលបើយ៉ាងនេះ