អដ្ឋកថាទារុកម្មិកសូត្រ

ក្បាលទី 29 · ទំព័រ 694

គប្បីជ្រាបវិនិច្ឆ័យក្នុងទារុកម្មិកសូត្រទី ៥ ដូចតទៅនេះ បទថា ទារុកម្មិកោ បានដល់ ឧបាសកម្នាក់មានមុខរបរលក់អុស ។ បទថា កាសិកចន្ទនំ បានដល់ លម្ហិតចន្ទន៍ដែលល្អិត ។ បទថា អង្គេន បានដល់ ដោយអង្គមិនជាគុណ គឺដោយអង្គដែលជាគុណខាងសុក្កធម៌ ។ បទថា នេមន្តនិកោ បានដល់ ជាអ្នកទទួលនិមន្ត ។ បទថា សង្ឃេ ទានានិ ទស្សាមិ គឺខ្ញុំព្រះអង្គនឹងប្រគេនដល់ភិក្ខុសង្ឃ ។ ឧបាសកនោះ កាលក្រាប ទូលយ៉ាងនោះហើយ ក៏ថ្វាយបង្គំព្រះសាស្តា ហើយចៀសចេញទៅ ក្នុង កាលតមក ភិក្ខុជាកុលុបកៈរបស់គាត់ ៥០០ រូប បានដល់នូវភាពជាគ្រហស្ថ គឺសឹក ។ ភិក្ខុដែលជាកុលុបកៈនោះ ឃើញឧបាសកក៏ប្រាប់ថា ភិក្ខុទាំងនោះ សឹកអស់ហើយ ក៏ពោលថា ពួកអាត្មាក្នុងទីនេះសឹកអស់ឬ ដូច្នេះហើយ ធ្វើ ចិត្តឲ្យជាកណ្តាលមិនបាន ព្រះសាស្តាទ្រង់សំដៅយកហេតុនេះ ទើបត្រាស់ថា កាលអ្នកថ្វាយទានក្នុងសង្ឃ ចិត្តនឹងផូរផង់ ដូច្នេះ ។