អដ្ឋកថាចិត្តហត្ថិសារិបុត្តសូត្រ

ក្បាលទី 29 · ទំព័រ 705

គប្បីជ្រាបវិនិច្ឆ័យក្នុងចិត្តហត្ថិសារិបុត្តសូត្រទី ៦ ដូចតទៅ នេះ បទថា អភិធម្មកថំ បានដល់ កថាលាយដោយអភិធម្ម ។ បទថា កថំ ឱបតេតិ សេចក្តីថា ព្រះចិត្តហត្ថិសារីបុត្រពោលពាក្យរបស់ខ្លួន កាត់នូវ ពាក្យរបស់ភិក្ខុទាំងនោះ ។ បទថា ថេរានំ ភិក្ខូនំ ជាឆដ្ឋីវិភត្តិ មិនមែនក្នុង អត្ថនៃតតិយាវិភត្តិឡើយ ។ មានអត្ថថា ជាមួយភិក្ខុទាំងឡាយដែលជាថេរៈ ម្យ៉ាងទៀត មានអត្ថថា អភិធម្មកថារបស់ព្រះថេរៈទាំងឡាយណា សូម្បីព្រះ ចិត្តហត្ថិសារីបុត្រក៏អាចពោលអភិធម្មកថានេះបាន ។ បទថា ចេតោបរិយាយំ បានដល់ វារចិត្ត ។ បទថា ឥធ គឺក្នុងលោកនេះ ។ បទថា សោរតសោរតោ គឺជាអ្នកស្ងប់រម្ងាប់ ដូចបុគ្គលអ្នកស្ងប់រម្ងាប់ អធិប្បាយថា ប្រៀប ដូចបុគ្គលដែលប្រកបដោយសេចក្តីស្ងប់ស្ងៀម ។ បទថា និវាតនិវាតោ គឺជា អ្នកបន្ទាបខ្លួន ដូចបុគ្គលអ្នកបន្ទាបខ្លួន អធិប្បាយថា ប្រៀបដូចបុគ្គលដែល ប្រព្រឹត្តឱនលំទោន ។ បទថា ឧបសន្តុបសន្តោ គឺជាអ្នកស្ងប់ ដូចបុគ្គលស្ងប់ ។ បទថា វបកស្សតេវ សត្ថារា បានដល់ ចៀសចេញទៅអំពីសំណាក់ ព្រះសាស្តា ។ បទថា សំសដ្ឋស្ស បានដល់ ច្រឡូកច្រឡំ ដោយការច្រឡូក ច្រឡំ ៥ យ៉ាង ។ បទថា វិស្សដ្ឋស្ស បានដល់ ត្រូវលែង គឺលះបង់ ។ បទថា បកដស្ស បានដល់ មានឥន្ទ្រិយប្រាកដ ។ បទថា កិដ្ឋាទោ បាន ដល់ ស៊ីនូវសំណាប ។ បទថា អន្តរធាបេយ្យ បានដល់ គប្បីឲ្យវិនាស ។ បទថា គោបសូ បានដល់ គោ និងពពែ ។ បទថា សិប្បិសម្ពុកំ បានដល់ ខ្យង និងគ្រំ ។ បទថា សក្ខរកថលំ បានដល់ ដុំក្រួស និងអំបែង ។ បទថា អភិទោសិកំ បានដល់ របស់បរិភោគ ផ្សំដោយស្មៅគែលលក ដែល មានទោសប្រាកដហើយ ។ បទថា នច្ឆាទេយ្យ គឺមិនគាប់ចិត្ត ។ បទ ទុតិយាវិភត្តិថា បុរិសំ ភុត្តាវឹ