បរាយនសូត្រ

ក្បាលទី 29 · ទំព័រ 708

ម្នាលអាវុសោទាំងឡាយ ចុះចំណែកទី ១ តើដូចម្តេច ចំណែកទី ២ តើដូចម្តេច អ្វីជាកណ្តាល ធម្មជាតជាគ្រឿងចាក់ស្រែះ តើដូចម្តេច ។ កាលបើ ភិក្ខុទាំងនោះ និយាយយ៉ាងនេះហើយ ភិក្ខុមួយរូបទៀត បាននិយាយនឹង ភិក្ខុទាំងឡាយ ជាថេរៈដូច្នេះថា បពិត្រលោកដ៏មានអាយុទាំងឡាយ ផស្សៈ ឈ្មោះថាចំណែកទី ១ ផស្សសមុទយៈ ឈ្មោះថាចំណែកទី ២ ផស្សនិរោធ ឈ្មោះថាកណ្តាល តណ្ហាឈ្មោះថា ជាគ្រឿងចាក់ស្រែះ ព្រោះថា តណ្ហា តែងតែចាក់ស្រែះនូវផស្សៈទាំងនោះ ដើម្បីឲ្យកើតភពនោះៗ បពិត្រលោកដ៏មាន អាយុទាំងឡាយ ដោយហេតុប៉ុណ្ណេះឯង ។ ភិក្ខុដឹងច្បាស់អភិញ្ញេយ្យធម៌ កំណត់ ដឹងបរិញ្ញេយ្យធម៌ កាលបើដឹងច្បាស់អភិញ្ញេយ្យធម៌ កំណត់ដឹងបរិញ្ញេយ្យធម៌ ហើយ ជាអ្នកធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន ។ កាលបើភិក្ខុនោះ និយាយ យ៉ាងនេះហើយ ភិក្ខុ ១ រូបទៀតបាននិយាយនឹងភិក្ខុទាំងឡាយជាថេរៈ ដូច្នេះថា បពិត្រលោកដ៏មានអាយុទាំងឡាយ អតីតក្ខន្ធ ឈ្មោះថាចំណែកទី ១ អានាគតក្ខន្ធ ឈ្មោះថាចំណែកទី ២ បច្ចុប្បន្នក្ខន្ធ ជាកណ្តាល តណ្ហាជាគ្រឿង ចាក់ស្រែះ ព្រោះថា តណ្ហាតែងចាក់ស្រែះនូវខន្ធទាំងនោះ ដើម្បីឲ្យកើតភព នោះៗ បពិត្រលោកដ៏មានអាយុទាំងឡាយ ដោយហេតុប៉ុណ្ណេះឯង ភិក្ខុដឹង ច្បាស់អភិញ្ញេយ្យធម៌ កំណត់ដឹងបរិញ្ញេយ្យធម៌ កាលបើដឹងច្បាស់អភិញ្ញេយ្យធម៌ កំណត់ដឹងបរិញ្ញេយ្យធម៌ហើយ ជាអ្នកធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្ន បាន ។ កាលបើភិក្ខុនោះ និយាយយ៉ាងនេះហើយ ភិក្ខុ ១ រូបទៀត បាននិយាយ នឹងភិក្ខុទាំងឡាយជាថេរៈដូច្នេះថា បពិត្រលោកដ៏មានអាយុទាំងឡាយ សុខវេទនា ឈ្មោះថាចំណែកទី ១ ទុក្ខវេទនាឈ្មោះថាចំណែកទី ២ អទុក្ខមសុខវេទនា ជាកណ្តាល តណ្ហាជាគ្រឿងចាក់ស្រែះ