ឧទកសូត្រ

ក្បាលទី 29 · ទំព័រ 716

បទថា បរិយាយេន គឺដោយហេតុនោះៗ ។ បទដ៏សេសគប្បីជ្រាបតាមន័យ ដែលពោលហើយ ក្នុងទីគ្រប់អន្លើនោះឯង ។ សម័យមួយ ព្រះដ៏មានព្រះភាគ ត្រាច់ទៅកាន់ចារិកក្នុងដែន កោសល ជាមួយនឹងភិក្ខុសង្ឃដ៏ច្រើន បានយាងទៅដល់និគមឈ្មោះទណ្ឌកប្បកៈ របស់ពួកអ្នកដែនកោសល ។ គ្រានោះ ព្រះដ៏មានព្រះភាគទ្រង់ចេញ ពីផ្លូវហើយ ទៅគង់លើអាសនៈដែលគេក្រាលថ្វាយទៀបគល់ឈើមួយដើម ។ ភិក្ខុទាំងនោះ ចូលទៅរកនិគមឈ្មោះទណ្ឌកប្បកៈ ដើម្បីស្វែងរកទីសម្នាក់ ។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ ក៏សំដៅទៅស្ទឹងអចិរវតី ជាមួយនឹងពួកភិក្ខុ ដ៏ចម្រើន ដើម្បីស្រឡាបខ្លួនក្នុងស្ទឹងអចិរវតី លុះស្រឡាបខ្លួនរួចហើយក៏ ឡើងមក មានតែចីវរ ១ ហើយឈរធ្វើខ្លួនឲ្យប្រាកដ ដូចជាកាលមុន ។ ស្រាប់តែមានភិក្ខុ ១ រូប ចូលទៅរកព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយក៏ និយាយនឹងព្រះអានន្ទដ៏មានអាយុយ៉ាងនេះថា បពិត្រអានន្ទដ៏មានអាយុ ព្រះ ដ៏មានព្រះភាគ ទ្រង់រំពឹងនូវហេតុទាំងអស់ ដោយព្រះហបឫទ័យ ហើយព្យាករ ទេវទត្តថា ទេវទត្តជាអ្នកកើតក្នុងអបាយ ទៅនរក តាំងនៅអស់មួយកប្ប រក កែមិនកើតឬហ្ន៎ ឬថា ដោយហេតុណាមួយទេ ។ ម្នាលអាវុសោ ដំណើរនុ៎ះ ព្រះដ៏មានព្រះភាគ ទ្រង់ព្យាករហើយយ៉ាងនុ៎ះមែន ។ គ្រានោះ ព្រះអានន្ទ ដ៏មានអាយុ ក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះព្រះអានន្ទ ដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ទើបក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គព្រមទាំងភិក្ខុសង្ឃ ជាច្រើន ចុះទៅក្នុងស្ទឹងអចិរវតី ដើម្បីស្រឡាបខ្លួនក្នុងស្ទឹងអចិរវតី លុះ ស្រឡាបខ្លួនរួចហើ