និព្វេធិកសូត្រ
ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវនិព្វេធិកបរិយាយ ( ហេតុដែលទម្លាយនូវលោភក្ខន្ធជាដើម ដែលបុគ្គលមិនបានទម្លាយ ) នឹង ធម្មបរិយាយដល់អ្នកទាំងឡាយ អ្នកទាំងឡាយចូរស្តាប់ ធ្វើទុកក្នុងចិត្ត នូវ បរិយាយនោះ ឲ្យស្រួលបួលចុះ តថាគតនឹងសម្តែង ។ ភិក្ខុទាំងនោះ បាន ទទួលព្រះពុទ្ធដីកា ព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ។ ព្រះដ៏មាន ព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ និព្វេធិកបរិយាយ និង ធម្មបរិយាយនោះ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ កាមទាំងឡាយ បុគ្គល គប្បីដឹង ហេតុនាំឲ្យកើតកាមទាំងឡាយ បុគ្គលគប្បីដឹង សេចក្តីប្លែកគ្នានៃកាម ទាំងឡាយ បុគ្គលគប្បីដឹង វិបាកនៃកាមទាំងឡាយ បុគ្គលគប្បីដឹង សេចក្តី រលត់កាម បុគ្គលគប្បីដឹង បដិបទាជាដំណើរទៅកាន់សេចក្តីរលត់កាម បុគ្គល គប្បីដឹង ។ ម្នាលភិក្ខុទាំងឡាយ វេទនាទាំងឡាយ បុគ្គលគប្បីដឹង ហេតុនាំឲ្យ កើតវេទនាទាំងឡាយ បុគ្គលគប្បីដឹង សេចក្តីប្លែកគ្នានៃវេទនាទាំងឡាយ បុគ្គល គប្បីដឹង វិបាកនៃវេទនាទាំងឡាយ បុគ្គលគប្បីដឹង សេចក្តីរលត់វេទនា បុគ្គល គប្បីដឹង បដិបទាជាដំណើរទៅកាន់សេចក្តីរលត់វេទនា បុគ្គលគប្បីដឹង ។ ម្នាលភិក្ខុទាំងឡាយ សញ្ញាទាំងឡាយ បុគ្គលគប្បីដឹង ហេតុនាំឲ្យកើតសញ្ញា ទាំងឡាយ បុគ្គលគប្បីដឹង សេចក្តីប្លែកគ្នានៃសញ្ញាទាំងឡាយ បុគ្គលគប្បីដឹង វិបាករបស់សញ្ញាទាំងឡាយ បុគ្គលគប្បីដឹង សេចក្តីរលត់សញ្ញា បុគ្គល គប្បីដឹង បដិបទាជាដំណើរទៅកាន់សេចក្តីរលត់សញ្ញា បុគ្គលគប្បីដឹង ។ ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងឡាយ បុគ្គលគប្បីដឹង ហេតុនាំឲ្យកើត អាសវៈទាំងឡាយ បុគ្គលគប្បីដឹង សេចក្តីប្លែកគ្នានៃអាសវៈទាំងឡាយ បុគ្គល គប្បីដឹង