ពលសូត្រ
ស្វែងរកដែលជាផលហូរចេញនៃសេចក្តីទុក្ខនោះ ។ ក្នុងសូត្រនេះ ព្រះមាន ព្រះភាគត្រាស់ទាំងវដ្តៈ និងវិវដ្តៈ ។ ម្នាលភិក្ខុទាំងឡាយ តថាគតពល របស់ព្រះតថាគតនេះ មាន ៦ ដែលព្រះតថាគតបានប្រកបដោយពលហើយ ប្តេជ្ញានូវហេតុដ៏ប្រសើរ បន្លឺសីហនាទក្នុងពួកបរិស័ទ ញ៉ាំងព្រហ្មចក្រ ( ចក្រដ៏ប្រសើរ ) ឲ្យប្រព្រឹត្ត ទៅ ។ តថាគតពល ៦ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ក្នុងលោកនេះ ដឹងច្បាស់ជាក់លាក់នូវហេតុ តាមហេតុផង ដឹងច្បាស់ជាក់លាក់ នូវអំពើ មិនមែនជាហេតុ តាមអំពើមិនមែនជាហេតុផង ម្នាលភិក្ខុទាំងឡាយ ត្រង់ព្រះតថាគត ដឹងច្បាស់ជាក់លាក់នូវហេតុ តាមហេតុផង ដឹង ច្បាស់ជាក់នូវអំពើ មិនមែនជាហេតុ តាមអំពើមិនមែនជាហេតុផង ម្នាលភិក្ខុ ទាំងឡាយ នេះតថាគតពលរបស់ព្រះតថាគត ដែលព្រះតថាគតបានអាស្រ័យ ពលហើយ ប្តេជ្ញានូវហេតុដ៏ប្រសើរ បន្លឺសីហនាទក្នុងពួកបរិស័ទ ញ៉ាំងព្រហ្មចក្រឲ្យប្រព្រឹត្តទៅ ។ សុត្តន្តបិដក អង្គុត្តរនិកាយ ឆក្កកនិបាត ៧៤៧ ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះតថាគត ដឹងច្បាស់ជាក់លាក់នូវវិបាក របស់កុសលកម្ម និងអកុសលកម្ម ដែលសត្វបានធ្វើហើយទាំងអតីត ទាំង អនាគត និងបច្ចុប្បន្នតាមបច្ច័យ តាមហេតុ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ដឹងច្បាស់ជាក់លាក់នូវវិបាករបស់កុសលកម្ម និងអកុសលកម្ម ដែលសត្វបាន ធ្វើហើយ ទាំងអតីត ទាំងអនាគត និងបច្ចុប្បន្ន តាមបច្ច័យ តាមហេតុ ម្នាលភិក្ខុទាំងឡាយ នេះជាតថាគតពលរបស់ព្រះតថាគត ដែលព្រះតថាគត បានអាស្រ័យពលហើយ ប្តេជ្ញានូវហេតុដ៏ប្រសើរ បន្លឺសីហនាទ ក្នុងពួក បរិស័ទ ញ៉ាំងព្រហ្មចក្រឲ្យប្រព្រឹត្តទៅ ។