អដ្ឋកថាពលសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងពលសូត្រទី ១០ ដូចតទៅនេះ បទថា អាសភណ្ឋានំ បានដល់ ឋានៈដ៏ប្រសើរ គឺឋានៈដែលមិនញាប់ញ័រ ។ បទថា សីហនាទំ បានដល់ ការបន្លឺដោយមិនខ្លាចក្រែង គឺបន្លឺក្នុងឋានៈជាប្រមុខ ។ បទថា ព្រហ្មចក្កំ បានដល់ ចក្រ គឺញាណដ៏ប្រសើរ គឺបដិវេធញ្ញាណ និង ញាណដ៏សេស ។ បទថា ឋានញ្ច ឋានតោ បានដល់ ដឹងហេតុ ដោយភាពជា ហេតុ ។ បទថា យម្បិ សេចក្តីថា ដោយញាណណា ។ បទថា ឥទម្បិ តថាគតស្ស សេចក្តីថា ឋានាឋានញ្ញាណនេះ ឈ្មោះថា ជាតថាគតពល របស់ព្រះតថាគត ។ ក្នុងបទទាំងពួង ក៏គប្បីជ្រាបយ៉ាងនេះ ។ បទថា កម្មសមាទានានំ បានដល់ កុសលកម្ម និងអកុសលកម្ម ដែលបុគ្គលតាំងចិត្ត ធ្វើហើយ ។ ម្យ៉ាងទៀត កម្មនោះឯង ឈ្មោះថា កម្មសមាទាន ។ បទថា ឋានសោ ហេតុសោ សេចក្តីថា ដោយបច្ច័យផង ដោយហេតុផង ។ បណ្តា ឋានៈ និងហេតុទាំង ២ យ៉ាងនោះ គតិ មានកំណើតនរកជាដើម ឧបធិ គឺ អត្តភាព កាល គឺពេលដែលកម្មឲ្យផល បយោគ គឺការប្រកបកម្ម ជាឋានៈ នៃវិបាក កម្មជាហេតុនៃវិបាក ។ បទថា ឈានវិមោក្ខសមាធិសមាបត្តីនំ បានដល់ ឈាន ៤ វិមោក្ខ ៨ សមាធិ ៣ អនុបុព្វសមាបត្តិ ៩ ។ បទថា សង្កិលេសំ បានដល់ ធម៌ដែលប្រព្រឹត្តទៅក្នុងចំណែកនៃសេចក្តីវិនាស ។ បទថា វោទានំ បានដល់ ធម៌ដែលជាចំណែកនៃគុណវិសេស ។ បទថា វុដ្ឋានំ បានដល់ ឈានដែលស្ទាត់ជំនាញ ដែលត្រាស់យ៉ាងនេះថា វោទាន ក៏ឈ្មោះថា វុដ្ឋាន សូម្បីការចេញអំពីសមាធិនោះៗ ក៏ឈ្មោះថា វុដ្ឋាន ១ ភវង្គ និងផលសមាបត្តិ ១ ព្រោះថា ឈានដែលស្ទាត់ជំនាញខាងក្រោមៗ ជា