អដ្ឋកថា ទេវតាវគ្គ អនាគាមិសូត្រ
ក្បាលទី 29 · ទំព័រ 755
ទុតិយបណ្ណាសក ៣ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលះបង់ធម៌ ៦ យ៉ាង មិនគួរ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផលបានឡើយ ។ ធម៌ ៦ យ៉ាង គឺអ្វីខ្លះ ។ គឺសេចក្តីមិនជឿ ១ មិនខ្មាសបាប ១ មិនខ្លាចបាប ១ ខ្ជិលច្រអូស ១ ភ្លេចស្មារតី ១ អប្បឥតប្រាជ្ញា ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលះបង់ធម៌ ៦ យ៉ាងនេះឯង មិនគួរដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផលបាន ឡើយ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលលះបង់ធម៌ ៦ យ៉ាង គួរដើម្បីធ្វើឲ្យ ជាក់ច្បាស់នូវអនាគាមិផលបាន ។ ធម៌ ៦ យ៉ាង គឺអ្វីខ្លះ ។ គឺសេចក្តីមិនជឿ ១ មិនខ្មាសបាប ១ មិនខ្លាចបាប ១ ខ្ជិលច្រអូស ១ ភ្លេចស្មារតី ១ អប្បឥតប្រាជ្ញា ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលលះបង់ធម៌ ៦ យ៉ាងនេះ ឯង ទើបគួរដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផលបាន ។