អដ្ឋកថា អរហត្តសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងអនាគាមិសូត្រទី ១ នៃទេវតាវគ្គទី ២ ដូចតទៅនេះ បទថា អស្សទ្ធិយំ បានដល់ ភាពជាអ្នកមិនមានសទ្ធា ។ បទថា ទុប្បញ្ញត្តំ បានដល់ ភាពជាអ្នកមិនមានបញ្ញា ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលះបង់ធម៌ ៦ យ៉ាង មិនគួរ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្តបានទេ ។ ធម៌ ៦ យ៉ាង គឺអ្វីខ្លះ ។ គឺសេចក្តី ច្រអូសចិត្ត ១ សេចក្តីច្រអូសកាយ ១ សេចក្តីរាយមាយចិត្ត ១ សេចក្តី រសាប់រសល់ចិត្ត ១ សេចក្តីមិនជឿ ១ សេចក្តីធ្វេសប្រហែស ១ ។ ម្នាល ភិក្ខុទាំងឡាយ បុគ្គលមិនលះបង់ធម៌ ៦ យ៉ាងនេះឯង មិនគួរដើម្បីធ្វើឲ្យ ជាក់ច្បាស់នូវអរហត្តបានឡើយ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលលះបង់ធម៌ យ៉ាង ទើបគួរដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្តបាន ។ ធម៌ ៦ យ៉ាង គឺ អ្វីខ្លះ ។ គឺសេចក្តីច្រអូសចិត្ត ១ សេចក្តីច្រអូសកាយ ១ សេចក្តីរាយមាយ ចិត្ត ១ សេចក្តីរសាប់រសល់ចិត្ត ១ សេចក្តីមិនជឿ ១ សេចក្តីធ្វេសប្រហែស ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលលះបង់នូវធម៌ ៦ យ៉ាងនេះឯង ទើបគួរ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្តបាន ។ គប្បីជ្រាបវិនិច្ឆ័យក្នុងអរហត្តសូត្រទី ២ ដូចតទៅនេះ បទថា បមាទំ បានដល់ ការនៅដោយប្រាសចាកសតិ ។