អដ្ឋកថា ទេវតាសូត្រ

ក្បាលទី 29 · ទំព័រ 762

គ្រានោះ ទេវតាមួយអង្គ កាលបើរាត្រីបឋមយាមកន្លងទៅ ហើយ មានរស្មីភ្លឺ ញ៉ាំងវត្តជេតពនជុំវិញទាំងអស់ ឲ្យភ្លឺស្វាង ហើយចូលទៅ រកព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចឈរនៅក្នុងទីដ៏សមគួរ ។ លុះទេវតានោះឈរក្នុងទីដ៏សមគួរហើយក៏ ក្រាបទូលព្រះដ៏មានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ធម៌ ៦ យ៉ាងនេះប្រព្រឹត្តទៅ ដើម្បីមិនសាបសូន្យដល់ភិក្ខុ ។ ធម៌ ៦ យ៉ាង ដូចម្តេច ខ្លះ ។ គឺសេចក្តីគោរពក្នុងព្រះសាស្តា ១ សេចក្តីគោរពក្នុងព្រះធម៌ ១ សេចក្តីគោរពក្នុងព្រះសង្ឃ ១ សេចក្តីគោរពក្នុងសិក្ខា ១ ភាពជាអ្នកប្រដៅ ងាយ ១ ភាពជាអ្នកមានមិត្តល្អ ១ ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ ៦ យ៉ាងនេះឯង ប្រព្រឹត្តទៅដើម្បីមិនសាបសូន្យដល់ភិក្ខុ ។ ទេវតានោះ បាន ក្រាបទូលពាក្យនេះហើយ ។ ព្រះសាស្តាទ្រង់សព្វព្រះហបឫទ័យ ។ គ្រានោះ ទេវតានោះ បានដឹងថា ព្រះសាស្តាសព្វព្រះហបឫទ័យនឹងអញហើយ ក៏ថ្វាយបង្គំ ព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណហើយបាត់ក្នុងទីនោះឯង ។ លំដាប់ពីនោះមក ព្រះដ៏មានព្រះភាគ កាលដែលរាត្រីនោះ កន្លងទៅហើយ ទ្រង់ត្រាស់នឹងភិក្ខុ ទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ យប់មិញមានទេវតាមួយរូប កាលដែល រាត្រីបឋមយាមកន្លងទៅហើយ មានរស្មីដ៏ភ្លឺ ធ្វើវត្តជេតពនជុំវិញទាំងអស់ ឲ្យភ្លឺស្វាង ហើយចូលមករកតថាគត លុះចូលមកដល់ហើយ ក៏ក្រាបថ្វាយ បង្គំតថាគត រួចឈរក្នុងទីដ៏សមគួរ ។ ម្នាលភិក្ខុទាំងឡាយ លុះទេវតានោះ ឈរក្នុងទីដ៏សមគួរហើយ បាននិយាយនឹងតថាគតយ៉ាងនេះថា បពិត្រព្រះអង្គ ដ៏ចម្រើន ធម៌ ៦ យ៉ាងនេះប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនសាបសូន្យដល់ភិក្ខុ ។ ធម៌ ៦ យ៉ាង តើដូចម្តេចខ្លះ ។ គឺសេចក្តីគោរពក្នុ