អដ្ឋកថា សតិសូត្រ
ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះមិនមានសមាធិ ដ៏ស្ងប់រម្ងាប់ មិនមានសមាធិដ៏ឧត្តម មិនមាននូវបដិប្បស្សទ្ធិ មិនដល់នូវឯកោទិភាព ហើយ នឹងបានឥទ្ធិវិធៈច្រើនប្រការ គឺមនុស្សម្នាក់ធ្វើឲ្យទៅជាច្រើននាក់បាន ឬមនុស្ស ច្រើននាក់ ធ្វើឲ្យទៅជាមនុស្សម្នាក់បាន ។ បេ ។ នឹងធ្វើអំណាចឲ្យប្រព្រឹត្តទៅ ដោយកាយរហូតដល់ព្រហ្មលោកបាន ហេតុនេះមិនមានឡើយ ។ ឮនូវសំឡេង ទាំង ២ ពួក គឺជាសំឡេងទេវតា និងសំឡេងមនុស្ស ឆ្ងាយក្តី ជិតក្តី ដោយ សោតធាតុ ដូចជាទិព្វដ៏បរិសុទ្ធិ កន្លងហួសសោតធាតុជារបស់មនុស្សធម្មតា បាន ហេតុនេះមិនមានឡើយ ។ កំណត់ដឹងនូវចិត្ត របស់សត្វទាំងឡាយដទៃ របស់បុគ្គលទាំងឡាយដទៃ ដោយចិត្តរបស់ខ្លួនបាន គឺចិត្តដែលប្រកបដោយ រាគៈក្តី ក៏ដឹងថា ចិត្តប្រកបដោយរាគៈ ។ បេ ។ ចិត្តមិនទាន់ផុតចាកកិលេសក្តី ក៏ដឹងថា ចិត្តមិនទាន់ផុតចាកកិលេស ហេតុនេះ មិនមានឡើយ ។ រពឫកឃើញ នូវបុព្វេនិវាស គឺលំដាប់ខន្ធ ដែលសត្វអាស្រ័យនៅ ក្នុងកាលមុនជាច្រើន ប្រការ គឺរពឫកឃើញ ១ ជាតិ ២ ជាតិ ។ បេ ។ រពឫកឃើញនូវបុព្វេនិវាសមាន ប្រការដ៏ច្រើន ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះ ហេតុនេះមិនមានឡើយ ។ មានចក្ខុដ៏បរិសុទ្ធិដូចជាទិព្វ កន្លងចក្ខុរបស់មនុស្ស ធម្មតា ឃើញនូវពួកសត្វ ។ បេ ។ ដឹងនូវពួកសត្វ ដែលប្រព្រឹត្តទៅតាមកម្ម របស់ខ្លួន ហេតុនេះមិនមានឡើយ ។ ព្រោះអស់អាសវៈទាំងឡាយ ។ បេ ។ ធ្វើឲ្យជាក់ច្បាស់ បានដល់ ហេតុនេះ មិនមានឡើយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះមានសមាធិដ៏ល្អិតដ៏ឧត្តម បាននូវបដិប្បស្សទ្ធិ បានដល់នូវឯកោទិភាព បាននូវឥទ្ធិវិធៈច្រើនប្រការ ។ បេ ។ នឹងធ្វើអំណាចឲ្យ ប្រព្រឹត្តទៅដោយកាយរហូតដល់ព្រហ្មលោកបាន ហេត