សក្ខិសូត្រ និងអដ្ឋកថា

ក្បាលទី 29 · ទំព័រ 768

គប្បីជ្រាបវិនិច្ឆ័យក្នុងសតិសូត្រទី ៦ ដូចតទៅនេះ បទថា ន សន្តេន សេចក្តីថា មិនស្ងប់ចាកកិលេសដែលជាសត្រូវទាំងឡាយ ។ បទថា ន បណីតេន សេចក្តីថា មិនមែនដោយសមាធិដែលមិនក្តៅក្រហាយ ។ បទថា ន បដិប្បស្សទ្ធិលទ្ធេន សេចក្តីថា ដោយសមាធិដែលមិនបាន គឺមិនបាន សម្រេចដោយការស្ងប់រម្ងាប់នៃកិលេស ។