អដ្ឋកថា សក្ខិសូត្រ
បទថា ន ឯកោទិភាវាធិគតេន សេចក្តីថា សមាធិដែលមិនចូលដល់ភាពជាបុគ្គលមានឯកគ្គតារម្មណ៍ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាង កាលបើ មានហេតុ មិនគួរដើម្បីដល់នូវសេចក្តីជាក់ច្បាស់ក្នុងគុណវិសេសនោះៗ ទេ ។ យ៉ាង តើអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនដឹង ច្បាស់តាមពិតថា នេះពួកធម៌ជាចំណែកនៃសេចក្តីសាបសូន្យ ១ មិនដឹងច្បាស់ តាមពិតថា នេះពួកធម៌ជាចំណែកនៃការតាំងនៅ ១ មិនដឹងច្បាស់តាមពិតថា នេះពួកធម៌ជាចំណែកដ៏វិសេស ១ មិនដឹងច្បាស់តាមពិតថា នេះពួកធម៌ជា ចំណែកនៃសេចក្តីនឿយណាយ ១ ជាអ្នកមិនធ្វើដោយសេចក្តីគោរព ១ ជា អ្នកមិនធ្វើសេចក្តីសប្បាយ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាងនេះឯង កាលបើមានហេតុ មិនគួរដល់នូវសេចក្តីជាក់ច្បាស់ ក្នុង គុណវិសេសនោះៗ ទេ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាង កាលបើមានហេតុ គួរដើម្បដល់នូវសេចក្តីជាក់ច្បាស់ ក្នុងគុណវិសេសនោះៗ បាន ។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹង ច្បាស់តាមពិតថា នេះ ពួកធម៌ជាចំណែកនៃសេចក្តីសាបសូន្យ ១ ដឹងច្បាស់ តាមពិតថា នេះ ពួកធម៌ជាចំណែកនៃការតាំងនៅ ១ ដឹងច្បាស់តាមពិតថា នេះ ពួកធម៌ជាចំណែកដ៏វិសេស ១ ដឹងច្បាស់តាមពិតថា នេះ ពួកធម៌ជា ចំណែកនៃសេចក្តីនឿយណាយ ១ ជាអ្នកធ្វើដោយសេចក្តីគោរព ១ ជាអ្នកធ្វើ សេចក្តីសប្បាយ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាងនេះឯង កាលបើមានហេតុ គួរដើម្បីដល់នូវសេចក្តីជាក់ច្បាស់ ក្នុង គុណវិសេសនោះៗ បាន ។