ពលសូត្រ និងអដ្ឋកថា

ក្បាលទី 29 · ទំព័រ 770

គប្បីជ្រាបវិនិច្ឆ័យក្នុងសក្ខិសូត្រទី ៧ ដូចតទៅនេះ បទថា តត្រ តត្រ ស្មើគ្នានឹង តស្មឹ តស្មឹ វិសេសេ ប្រែថា ក្នុងគុណវិសេស នោះៗ ។ បទថា សក្ខិភព្វតំ បានដល់ ការដឹងច្បាស់ប្រចក្ស ។ បទថា អាយតនេ បានដល់ ក្នុងកាលហេតុ ។ ធម៌ទាំងអស់ មានហានភាគិយធម៌ ជាដើម ខ្ញុំបានពណ៌នាហើយ ក្នុងគម្ពីរឈ្មោះវិសុទ្ធិមគ្គ ។