អដ្ឋកថា ពលសូត្រ

ក្បាលទី 29 · ទំព័រ 770

បទថា អសក្កច្ចការី បានដល់ ធ្វើមិនឲ្យល្អ គឺមិនធ្វើដោយអើពើ ។ បទថា អសប្បាយការី បានដល់ មិនធ្វើឲ្យជាទីសប្បាយ គឺមិនធ្វើឲ្យជាធម៌មានឧបការៈ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាង មិនគួរ ដើម្បីដល់នូវភាពជាអ្នកមានកម្លាំងក្នុងសមាធិ ។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនឈ្លាសក្នុងការចូលសមាធិ ១ មិនឈ្លាសក្នុងការតាំងនៅក្នុងសមាធិ ១ មិនឈ្លាសក្នុងការចេញចាក សមាធិ ១ មិនធ្វើនូវសេចក្តីគោរព ១ មិនធ្វើរឿយៗ ១ មិនធ្វើសេចក្តី សប្បាយ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកប្រកបដោយធម៌ ៦ យ៉ាងនេះឯង ជាអ្នកមិនគួរដើម្បីដល់នូវភាពជាអ្នកមានកម្លាំងក្នុងសមាធិ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាង ជាអ្នកគួរដើម្បី ដល់នូវភាពជាអ្នកមានកម្លាំងក្នុងសមាធិ ។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ ។ ម្នាល ភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកឈ្លាសក្នុងការចូលសមាធិ ១ ឈ្លាសក្នុងការតាំងនៅក្នុងសមាធិ ១ ឈ្លាសក្នុងការចេញចាកសមាធិ ១ ធ្វើ នូវសេចក្តីគោរព ១ ធ្វើរឿយៗ ១ ធ្វើសេចក្តីសប្បាយ ១ ។ ម្នាលភិក្ខុ ទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាងនេះឯង ជាអ្នកគួរដើម្បីដល់នូវ ភាពជាអ្នកមានកម្លាំងក្នុងសមាធិ ។ ៥ គប្បីជ្រាបវិនិច្ឆ័យក្នុងពលសូត្រទី ៨ ដូចតទៅនេះ បទថា ពលតំ បានដល់ ភាពជាអ្នកមានកម្លាំង គឺភាពជាអ្នកមានកម្លាំងក្នុងសមាធិ ។ បទថា អសាតច្ចការី សេចក្តីថា មិនធ្វើឲ្យ ជាប់តគ្នា ។ ពាក្យដ៏សេសមាន ន័យដូចពោលហើយខាងដើមនោះឯង ។