អដ្ឋកថា ទុតិយជ្ឈានសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមជ្ឈានសូត្រទី ៩ ដូចតទៅនេះ បទថា ន យថាភូតំ សម្មប្បញ្ញាយ សុទិដ្ឋោ ហោតិ សេចក្តីថា ទោសក្នុង វត្ថុកាម និងកិលេសកាមទាំងឡាយ បុគ្គលរមែងមិនឃើញច្បាស់ហើយ តាមសេចក្តីពិត ដោយឈាន និងបញ្ញា ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលះបង់ធម៌ ៦ យ៉ាង ជាអ្នក មិនគួរបានបឋមជ្ឈាន ។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ ។ គឺកាមវិតក្កៈ ១ ព្យាបាទវិតក្កៈ ១ វិហិង្សាវិតក្កៈ ១ កាមសញ្ញា ១ ព្យាបាទសញ្ញា ១ វិហិង្សាសញ្ញា ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលះបង់ធម៌ ៦ យ៉ាងនេះឯង ជាអ្នកមិនគួរបានបឋមជ្ឈានទេ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលលះបង់ធម៌ ៦ យ៉ាង ទើបជាអ្នកគួរបាន បឋមជ្ឈាន ។ យ៉ាង តើអ្វីខ្លះ ។ គឺកាមវិតក្កៈ ១ ព្យាបាទវិតក្កៈ ១ វិហិង្សាវិតក្កៈ ១ កាមសញ្ញា ១ ព្យាបាទសញ្ញា ១ វិហឹសាសញ្ញា ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលលះបង់ធម៌ ៦ យ៉ាងនេះឯង ទើបជាអ្នកគួរបាន បឋមជ្ឈាន ។ ទេវតាវគ្គទី ២ ចប់ ឧទ្ទាននៃទេវតាវគ្គនោះគឺ និយាយអំពីអនាគាមិបុគ្គល ១ ព្រះអរហន្ត ១ មិត្ត ១ រឿងទេវតា ១ កាលបើមានហេតុ មិនគួរដល់ នូវសេចក្តីជាក់ច្បាស់ ១ កម្លាំង ( ក្នុងសមាធិ ) ១ បឋមជ្ឈាន ១ ឈាន ២ លើកឯទៀត ១ ។ ក្នុងទុតិយជ្ឈានសូត្រទី ១០ មានអត្ថងាយយល់ហើយ ។