អដ្ឋកថា អរហន្តវគ្គ ទុក្ខសូត្រ

ក្បាលទី 29 · ទំព័រ 775

ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាង តែងនៅជា ទុក្ខ ប្រកបដោយសេចក្តីលំបាកចង្អៀតចង្អល់ ក្តៅក្រហាយក្នុងបច្ចុប្បន្ន លុះ បែកធ្លាយរាងកាយស្លាប់ហើយ ទៅកើតក្នុងទុគ្គតិ ។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ ។ គឺកាមវិតក្កៈ ១ ព្យាបាទវិតក្កៈ ១ វិហិង្សាវិតក្កៈ ១ កាមសញ្ញា ១ ព្យាបាទសញ្ញា ១ វិហិង្សាសញ្ញា ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាងនេះឯង តែងនៅជាទុក្ខ ប្រកបដោយសេចក្តីលំបាក ប្រកបដោយ សេចក្តីចង្ហៀតចង្អល់ ប្រកបដោយសេចក្តីក្តៅក្រហាយក្នុងបច្ចុប្បន្ន លុះបែកធ្លាយ រាងកាយស្លាប់ហើយ ទៅកើតក្នុងទុគ្គតិ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាង តែងនៅជាសុខ មិនមានសេចក្តីលំបាក មិនចង្អៀតចង្អល់ មិនក្តៅក្រហាយក្នុងបច្ចុប្បន្ន លុះ បែកធ្លាយរាងកាយស្លាប់ហើយ តែងមានសុគតិជាទីសង្ឃឹម ។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ ។ គឺនេក្ខម្មវិតក្កៈ ១ អព្យាបាទវិតក្កៈ ១ អវិហឹសាវិតក្កៈ ១ នេក្ខម្មសញ្ញា ១ អព្យាបាទសញ្ញា ១ អវិហឹសាសញ្ញា ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាងនេះឯង រមែងនៅជាសុខ មិនមានសេចក្តីលំបាក មិនចង្អៀតចង្អល់ មិនក្តៅក្រហាយក្នុងបច្ចុប្បន្ន លុះបែកធ្លាយរាងកាយស្លាប់ ហើយ តែងមានសុគតិជាទីសង្ឃឹម ។ ៥ គប្បីជ្រាបវិនិច្ឆ័យក្នុងទុក្ខសូត្រទី ១ នៃអរហន្តវគ្គទី ៣ ដូចតទៅ នេះ បទថា សវិឃាតំ សេចក្តីថា ប្រកបទៅដោយការចង្អៀតចង្អល់ គឺមានឧបទ្ទវ ។ បទថា សបរិឡាហំ សេចក្តីថា មានការក្រវល់ក្រវាយ ដោយការក្រវល់ក្រវាយផ្លូវកាយ និងផ្លូវចិត្ត ។ បទថា បដិកង្ខា សេចក្តី ថា គប្បីសង្ឃឹម គឺមានពិតប្រាកដ ។