អដ្ឋកថា អរហត្តសូត្រ
ក្បាលទី 29 · ទំព័រ 778
គប្បីជ្រាបវិនិច្ឆ័យក្នុងអរហត្តសូត្រទី ២ ដូចតទៅនេះ បទថា មានំ បានដល់ ការសម្គាល់ខ្លួនដោយជាតិជាដើម ។ បទថា ឱមានំ បាន ដល់ សម្គាល់ខ្លួនថា អាត្មាអញជាមនុស្សអាក្រក់ ។ បទថា អតិមានំ បាន ដល់ ប្រកាន់ខ្លួនដ៏ក្រៃលែង ដែលប្រព្រឹត្តទៅកន្លងអ្នកដទៃ ។ បទថា អធិមានំ បានដល់ ការសម្គាល់ថា បានសម្រេចយ៉ាងនោះ យ៉ាងនេះ ។ បទថា ថម្ភំ បានដល់ ភាពជាអ្នករឹងត្អឹង ព្រោះសេចក្តីក្រោធ និងមានះ ។ បទថា អតិនិបតំ បានដល់ ការសម្គាល់ខ្លួនរបស់មនុស្សអាក្រក់ថា អញជា មនុស្សអាក្រក់ ។