ឧត្តរិមនុស្សធម្មសូត្រ និងអដ្ឋកថា

ក្បាលទី 29 · ទំព័រ 779

ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលះធម៌ ៦ យ៉ាង ជាអ្នក មិនគួរដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណវិសេស គឺញាណទស្សនៈដ៏ឧត្តមលើស មនុស្សធម៌ ។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ ។ គឺភ្លេចស្មារតី ១ មិនដឹងខ្លួន ១ មានទ្វារមិនបានគ្រប់គ្រងក្នុងឥន្ទ្រិយទាំងឡាយ ១ មិនដឹងប្រមាណក្នុងភោជន ១ និយាយកុហក ១ និយាយលើកដាក់ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិន លះបង់ធម៌ ៦ យ៉ាងនេះឯង ជាអ្នកមិនគួរដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណវិសេស គឺញាណទស្សនៈដ៏ឧត្តមលើសមនុស្សធម៌ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលលះធម៌ ៦ យ៉ាង ជាអ្នកគួរដើម្បីធ្វើឲ្យ ជាក់ច្បាស់នូវគុណវិសេស គឺញាណទស្សនៈដ៏ឧត្តម លើសមនុស្សធម៌ ។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ ។ គឺភ្លេចស្មារតី ១ មិនដឹងខ្លួន ១ មានទ្វារមិនបាន គ្រប់គ្រងក្នុងឥន្ទ្រិយទាំងឡាយ ១ មិនដឹងប្រមាណក្នុងភោជន ១ និយាយ កុហក ១ និយាយលើកដាក់ ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលលះបង់ធម៌ ៦ យ៉ាងនេះឯង ទើបជាអ្នកគួរដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណវិសេស គឺញាណទស្សនៈដ៏ឧត្តម លើសមនុស្សធម៌បាន ។