អដ្ឋកថា ឧត្តរិមនុស្សធម្មសូត្រ
ក្បាលទី 29 · ទំព័រ 780
គប្បីជ្រាបវិនិច្ឆ័យក្នុងឧត្តរិមនុស្សធម្មសូត្រទី ៣ ដូចតទៅ នេះ បទថា ឧត្តរិមនុស្សធម្មា បានដល់ ធម៌ដែលក្រៃលែងជាងធម៌ របស់មនុស្ស ។ បទថា អលមរិយញ្ញាណទស្សនវិសេសំ បានដល់ ញាណទស្សនៈពិសេស ដែលអាចធ្វើបុគ្គលឲ្យជាព្រះអរិយៈបាន អធិប្បាយថា បានដល់ មគ្គ ៤ ផល ៤ ។ បទថា កុហនំ បានដល់ រឿងកុហក ៣ យ៉ាង ។ បទថា លបនំ បានដល់ ការពោលសរសើរ ឬសង្កត់សង្កិន ព្រោះ បំណងចង់បាន ។