អដ្ឋកថា សុខសូត្រ

ក្បាលទី 29 · ទំព័រ 781

គប្បីជ្រាបវិនិច្ឆ័យក្នុងសុខសូត្រទី ៤ ដូចតទៅនេះ បទថា យោនិ ចស្ស អារទ្ធា ហោតិ សេចក្តីថា ម្យ៉ាងទៀត ហេតុដែលលោកកំពុង ធ្វើឲ្យបរិបូណ៌ គឺផ្គង ។ បទថា ធម្មារាមោ សេចក្តីថា ជួបនូវការត្រេកអរក្នុង ធម៌ ។ ភិក្ខុ ឈ្មោះថា ភាវនារាមោ ព្រោះត្រេកអរក្នុងភាវនា កាលកំពុង ភាវនា ក៏ត្រេកអរ ។ ឈ្មោះថា បហានារាមោ ព្រោះត្រេកអរក្នុងការលះ ឬ កាលកំពុងលះក៏ត្រេកអរ ។ ឈ្មោះថា បវិវេការាមោ ព្រោះត្រេកអរក្នុង វិវេក ៣ ។ ឈ្មោះថា អព្យាបជ្ឈារាមោ ព្រោះត្រេកអរក្នុងការមិន បៀតបៀន គឺក្នុងការមិនមានទុក្ខ ។ ឈ្មោះថា និប្បញ្ចារាមោ ព្រោះត ្រេកអរក្នុងព្រះនិព្វាន ពោល គឺធម៌ដែលមិនមានការយឺតយូរ ។