អដ្ឋកថា មហត្តសូត្រ

ក្បាលទី 29 · ទំព័រ 784

បទថា ឆន្ទំ បានដល់ ការពេញចិត្ត គឺភាពជាអ្នក ប្រាថ្នាដើម្បីធ្វើ ។ បទថា ន សារក្ខតិ បានដល់ មិនរក្សា ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាង មិនយូរ ប៉ុន្មាន គង់ដល់នូវភាពជាធំ ទូលំទូលាយ ក្នុងធម៌ទាំងឡាយ ។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះជាអ្នកមានពន្លឺ គឺ ញាណដ៏ច្រើន ១ មានព្យាយាមដ៏ច្រើន ១ មានសេចក្តីត្រេកអរដ៏ច្រើន ១ មានសន្តោសដ៏ច្រើន ១ មិនលះធុរៈចោលក្នុងកុសលធម៌ ១ ញ៉ាំងចិត្តឲ្យ ឆ្លងទៅរកគុណខាងលើ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាងនេះឯង មិនយូរប៉ុន្មាន គង់បានដល់នូវភាពជាធំទូលំទូលាយក្នុងធម៌ ទាំងឡាយ ។ គប្បីជ្រាបវិនិច្ឆ័យក្នុងមហត្តសូត្រទី ៦ ដូចតទៅនេះ បទថា អាលោកពហុលោ បានដល់ ច្រើនទៅដោយពន្លឺនៃញាណ ។ បទថា យោគពហុលោ បានដល់ ធ្វើសេចក្តីព្យាយាមឲ្យច្រើន ។ បទថា វេទពហុលោ បានដល់ ច្រើនទៅដោយបីតិ និងបាមោជ្ជ ។ បទថា អសន្តុដ្ឋិពហុលោ បានដល់ មិនសន្តោសក្នុងកុសលធម៌ទាំងឡាយ ។ បទថា អនិក្ខិត្តធុរោ បានដល់ ដាក់ធុរៈ គឺផ្គងសេចក្តីព្យាយាម ។ បទថា ឧត្តរិញ្ច បតារេតិ បានដល់ ធ្វើសេចក្តីព្យាយាមក្នុងឥឡូវនេះ និងឲ្យក្រៃលែងឡើងៗ ទៅ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៦ យ៉ាងតែង ទៅកើតក្នុងនរក ដូចជាគេនាំយកទៅទម្លាក់ ។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ គឺជា អ្នកសម្លាប់ ១ កាន់យកទ្រព្យដែលគេមិនបានឲ្យ ១ ប្រព្រឹត្តខុសក្នុងកាម ទាំងឡាយ ១ ពោលពាក្យកុហក ១ មានសេចក្តីប្រាថ្នាអាក្រក់ ១ មាន