ទុតិយនិរយសូត្រ

ក្បាលទី 29 · ទំព័រ 787

ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៦ យ៉ាងតែង ទៅកើតក្នុងនរកដូចជាគេនាំយកទៅទម្លាក់ ។ ធម៌ ៦ យ៉ាងតើអ្វីខ្លះ ។ គឺ បុគ្គលជាអ្នកនិយាយកុហក ១ និយាយញុះញង់ ១ និយាយអាក្រក់ ១ និយាយឥតប្រយោជន៍ ១ កាចអាក្រក់ ១ ឃ្នើសឃ្នង ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៦ យ៉ាងនេះឯងតែងទៅកើតក្នុងនរកដូចជា គេនាំយកទៅទម្លាក់ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៦ យ៉ាងតែងទៅកើតក្នុង ឋានសួគ៌ដូចជាគេនាំយកទៅដាក់ ។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ ។ គឺបុគ្គលជា អ្នកវៀរការនិយាយកុហក ១ វៀរការនិយាយញុះញង់ ១ វៀរការនិយាយ អាក្រក់ ១ វៀរការនិយាយឥតប្រយោជន៍ ១ មិនកាចអាក្រក់ ១ មិនឃ្នើស ឃ្នង ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៦ យ៉ាងនេះឯងតែង ទៅកើតក្នុងឋានសួគ៌ ដូចជាគេនាំយកទៅដាក់ ។