អដ្ឋកថា អគ្គធម្មសូត្រ

ក្បាលទី 29 · ទំព័រ 788

ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាង ជាអ្នក មិនគួរដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្ត ជាធម៌ដ៏ខ្ពង់ខ្ពស់ ។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនមានសទ្ធា ១ មិនខ្មាសបាប ១ មិនក្តៅក្រហាយនឹងបាប ១ ខ្ជិលច្រអូស ១ អប្បឥត ប្រាជ្ញា ១ មានសេចក្តីអាឡោះអាល័យក្នុងរាងកាយ និងជីវិត ១ ។ ម្នាលភិក្ខុ ទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាងនេះឯង ជាអ្នកមិនគួរដើម្បីធ្វើឲ្យ ជាក់ច្បាស់នូវអរហត្ត ជាធម៌ដ៏ខ្ពង់ខ្ពស់ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាង ជាអ្នកគួរដើម្បី ធ្វើឲ្យជាក់ច្បាស់នូវអរហត្ត ជាធម៌ដ៏ខ្ពង់ខ្ពស់ ។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសទ្ធា ១ មានសេចក្តី ខ្មាសបាប ១ មានសេចក្តីខ្លាចបាប ១ ប្រារព្ធព្យាយាម ១ មានប្រាជ្ញា ១ មិនអាឡោះអាល័យក្នុងរាងកាយ និងជីវិត ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ប្រកបដោយធម៌ ៦ យ៉ាងនេះឯង ជាអ្នកគួរដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្ត ជាធម៌ដ៏ខ្ពង់ខ្ពស់ ។ ក្នុងអគ្គធម្មសូត្រទី ៩ មានអត្ថងាយយល់ហើយ ។