រត្តិសូត្រ

ក្បាលទី 29 · ទំព័រ 790

ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាង យប់ក្តី ថ្ងៃក្តី រមែងមានមក ឯសេចក្តីសាបសូន្យក្នុងកុសលធម៌ទាំងឡាយ តែងកើតឡើង ប្រាកដ សេចក្តីចម្រើនមិនមានឡើយ ។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសេចក្តីប្រាថ្នាច្រើន មាន សេចក្តីចង្ហៀតចង្អល់ មិនសន្តោសដោយចីវរ បិណ្ឌបាត សេនាសនៈ និង គិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមានតាមបាន ១ មិនមានសទ្ធា ១ ទ្រុស្តសីល ១ ខ្ជិលច្រអូស ១ ភ្លេចស្មារតី ១ អប្បឥតប្រាជ្ញា ១ ម្នាលភិក្ខុ ទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាងនេះឯង យប់ក្តី ថ្ងៃក្តី រមែងមាន មក ឯសេចក្តីសាបសូន្យ ក្នុងកុសលធម៌ទាំងឡាយ តែងកើតឡើងប្រាកដ សេចក្តីចម្រើនមិនមានឡើយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាង យប់ក្តី ថ្ងៃក្តី រមែង មានមក ឯសេចក្តីចម្រើនក្នុងកុសលធម៌ទាំងឡាយ តែងកើតឡើងប្រាកដ សេចក្តីសាបសូន្យមិនមានឡើយ ។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនមានសេចក្តីប្រាថ្នាច្រើន មិនមានសេចក្តី ចង្ហៀតចង្អល់ សន្តោសដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមានតាមបាន ១ ជាអ្នកមានសទ្ធា ១ មានសីល ១ ប្រារព្ធសេចក្តីព្យាយាម ១ មានស្មារតី ១ មានប្រាជ្ញា ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាងនេះឯង យប់ក្តី ថ្ងៃក្តី រមែងមានមក ឯសេចក្តី ចម្រើន ក្នុងកុសលធម៌ទាំងឡាយ តែងកើតឡើងប្រាកដ សេចក្តីសាបសូន្យ មិនមានឡើយ ។ អរហន្តវគ្គទី ៣ ចប់ ឧទ្ទាននៃអហរន្តវគ្គនោះ គឺ និយាយពីការនៅជាទុក្ខ ១ មិនគួរធ្វើឲ្យជាក់ច្បាស់អរហត្ត ១ ឧត្តរិមនុស្សធម៌ ១ សុខ និងសោមនស្សដ៏ច្រើន ១ ការ