អដ្ឋកថាសីតិសូត្រ
ក្បាលទី 29 · ទំព័រ 795
គប្បីជ្រាបវិនិច្ឆ័យក្នុងសីតិសូត្រទី ១ នៃសីតិវគ្គទី ៤ ដូចតទៅ នេះ បទថា សីតិភាវំ បានដល់ ភាពត្រជាក់ ។ ក្នុងបទថា យស្មឹ សមយេ ចិត្តំ និគ្គណ្ញិតព្វំ ជាដើម មានអធិប្បាយដូចតទៅនេះថា ធម្មតា ចិត្ត គួរសង្កត់ដោយសមាធិ ក្នុងកាលដែលរាយមាយ គួរសង្កត់ដោយ ព្យាយាម ក្នុងកាលដែលចិត្តធ្លាក់ទៅតាមកោសជ្ជៈ ។ គួរឲ្យក្លៀវក្លាដោយ សមាធិ ក្នុងកាលដែលចិត្តដាច់នូវការត្រេកអរ ។ គួរចូលទៅសម្លឹងដោយ ឧបេក្ខាសម្ពោជ្ឈង្គ ក្នុងកាលដែលចិត្តប្រព្រឹត្តទៅស្មើ ។