ភព្វសូត្រ
ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៦ យ៉ាង បើ ទុកជាកំពុងស្តាប់ព្រះសទ្ធម្ម ក៏មិនគួរដើម្បីចុះកាន់និយាម ៩ គឺមគ្គដ៏ប្រពៃ ក្នុងកុសលធម៌ទាំងឡាយ ។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ ។ គឺបុគ្គលប្រកបដោយ ការរារាំង គឺកម្ម ១ ប្រកបដោយការរារាំង គឺកិលេស ១ ប្រកបដោយការ រារាំង គឺវិបាក ១ មិនមានសទ្ធា ១ មិនពេញចិត្តនឹងធម៌ ១ អប្បឥតប្រាជ្ញា ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៦ យ៉ាងនេះឯង បើទុកជាកំពុង ស្តាប់ព្រះសទ្ធម្ម ក៏មិនគួរដើម្បីចុះកាន់និយាមដ៏ប្រពៃ ក្នុងកុសលធម៌ទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៦ យ៉ាង បើបានស្តាប់ ព្រះសទ្ធម្ម ជាអ្នកគួរដើម្បីចុះកាន់និយាមដ៏ប្រពៃ ក្នុងកុសលធម៌ទាំងឡាយ ។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ ។ គឺបុគ្គលជាអ្នកមិនប្រកបដោយការរារាំង គឺកម្ម ១ មិនប្រកបដោយការរារាំងគឺកិលេស ១ មិនប្រកបដោយការរារាំងគឺវិបាក ១ មានសទ្ធា ១ ពេញចិត្តនឹងកុសលធម៌ ១ មានប្រាជ្ញា ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៦ យ៉ាងនេះឯង កាលបើបានស្តាប់នូវព្រះ សទ្ធម្ម ជាអ្នកគួរដើម្បីចុះកាន់និយាមដ៏ប្រពៃ ក្នុងកុសលធម៌ទាំងឡាយ ។