អដ្ឋកថាភព្វសូត្រ
ក្បាលទី 29 · ទំព័រ 797
គប្បីជ្រាបវិនិច្ឆ័យក្នុងភព្វសូត្រទី ២ ដូចតទៅនេះ បទថា កម្មាវរណតាយ បានដល់ ដោយអនន្តរិយកម្មទាំង ៥ ។ បទថា កិលេសាវរណតាយ បានដល់ ដោយនិយតមិច្ឆាទិដ្ឋិ ។ បទថា វិបកាវរណតាយ សេចក្តីថា ដោយអកុសលវិបាកបដិសន្ធិ ឬដោយកុសលវិបាកអហេតុកបដិសន្ធិ ។