អដ្ឋកថា អាវរណតាសូត្រ
ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៦ យ៉ាង បើ ទុកជាកំពុងស្តាប់ព្រះសទ្ធម្ម ក៏ជាអ្នកមិនគួរដើម្បីចុះកាន់និយាមដ៏ប្រពៃក្នុង កុសលធម៌ទាំងឡាយ ។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ ។ គឺបុគ្គលជាអ្នកផ្តាច់ផ្តិល ជីវិតមាតា ១ ផ្តាច់ផ្តិលជីវិតបិតា ១ ផ្តាច់ផ្តិលជីវិតអរហន្ត ១ មានចិត្ត ប្រទូស្តចំពោះព្រះតថាគត ធ្វើលោហិតឲ្យពុរពងឡើង ១ បំបែកសង្ឃ ១ អប្បឥតប្រាជ្ញាឆ្កួតលេលា ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយ ធម៌ ៦ យ៉ាងនេះឯង បើទុកជាកំពុងស្តាប់ព្រះសទ្ធម្ម ក៏ជាអ្នកមិនគួរដើម្បី មនោរថបូរណី អដ្ឋកថា សីតិវគ្គទី ៤ ៧៨៨ ចុះកាន់និយាមដ៏ប្រពៃក្នុងកុសលធម៌ទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៦ យ៉ាង កាលបើបាន ស្តាប់ព្រះសទ្ធម្មហើយ ជាអ្នកគួរដើម្បីចុះកាន់និយាមដ៏ប្រពៃ ក្នុងកុសលធម៌ ទាំងឡាយ ។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ ។ គឺបុគ្គលជាអ្នកមិនផ្តាច់ផ្តិលជីវិត មាតា ១ មិនផ្តាច់ផ្តិលជីវិតបិតា ១ មិនផ្តាច់ផ្តិលជីវិតអរហន្ត ១ មិនមានចិត្ត ប្រទូស្តចំពោះព្រះតថាគត ធ្វើលោហិតឲ្យពុរពងឡើង ១ មិនបំបែកសង្ឃ ១ មានប្រាជ្ញាមិនឆ្កួតលេលា ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៦ យ៉ាងនេះឯង កាលបើបានស្តាប់ព្រះសទ្ធម្មហើយ ជាអ្នកគួរដើម្បីចុះកាន់ និយាមដ៏ប្រពៃក្នុងកុសលធម៌ទាំងឡាយ ។ ៥ ក្នុងអាវរណតាសូត្រទី ៣ មានអត្ថងាយយល់ហើយ ។