សុស្ស្ខសាសូត្រ
ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៦ យ៉ាង បើ ទុកជាកំពុងស្តាប់ព្រះសទ្ធម្ម ក៏ជាអ្នកមិនគួរដើម្បីចុះកាន់និយាមដ៏ប្រពៃ ក្នុង កុសលធម៌ទាំងឡាយ ។ ធម៌ ៦ យ៉ាងតើអ្វីខ្លះ ។ គឺកាលបើធម៌វិន័យ ដែលព្រះតថាគតប្រកាសសម្តែង បុគ្គលមិនស្តាប់ដោយគោរព ១ មិនប្រុង ត្រចៀកស្តាប់ ១ មិនតាំងចិត្តស្តាប់ឲ្យបានដឹង ១ កាន់យកតែអំពើ ឥត ប្រយោជន៍ ១ លះបង់ប្រយោជន៍ចោល ១ ប្រកបដោយខន្តីដ៏មិនសមគួរ ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៦ យ៉ាងនេះឯង បើទុក ជាកំពុងស្តាប់ព្រះសទ្ធម្ម ក៏មិនគួរដើម្បីចុះកាន់និយាមដ៏ប្រពៃ ក្នុងកុសលធម៌ ទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៦ យ៉ាង កាលបើបាន ស្តាប់ព្រះសទ្ធម្ម ជាអ្នកគួរដើម្បីចុះកាន់និយាមដ៏ប្រពៃ ក្នុងកុសលធម៌ទាំងយ៉ាង តើអ្វីខ្លះ ។ គឺកាលបើធម្មវិន័យ ដែលព្រះតថាគត ទ្រង់ប្រកាសសម្តែង បុគ្គលស្តាប់ដោយគោរព ១ ប្រុងត្រចៀកស្តាប់ ១ តាំងចិត្តប្រុងស្តាប់ឲ្យដឹង ១ កាន់យកនូវប្រយោជន៍ ១ លះបង់នូវអំពើមិន ជាប្រយោជន៍ ១ ប្រកបដោយខន្តីដ៏សមគួរ ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ប្រកបដោយធម៌ ៦ យ៉ាងនេះឯង កាលបើបានស្តាប់ព្រះសទ្ធម្ម ជាអ្នកគួរ ដើម្បីចុះកាន់និយាមដ៏ប្រពៃ ក្នុងកុសលធម៌ទាំងឡាយ ។