បហាតព្វសូត្រ

ក្បាលទី 29 · ទំព័រ 800

ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនបានលះធម៌ ៦ យ៉ាង ជា អ្នកមិនគួរដើម្បីធ្វើឲ្យជាក់ច្បាស់នូវទិដ្ឋិសម្បទា ( សោតាបត្តិមគ្គ ) បាន យ៉ាង តើអ្វីខ្លះ ។ គឺសក្កាយទិដ្ឋិ ១ វិចិកិច្ឆា ១ សីលព្វតបរាមាសៈ ១ រាគៈជាហេតុនាំឲ្យទៅកាន់អបាយ ១ ទោសៈជាហេតុនាំឲ្យ ទៅកាន់អបាយ ១ មោហៈជាហេតុនាំឲ្យទៅកាន់អបាយ ១ ។ ម្នាលភិក្ខុ ទាំងឡាយ បុគ្គលមិនបានលះធម៌ទាំង ៦ យ៉ាងនេះទេ មិនគួរដើម្បីធ្វើឲ្យ ជាក់ច្បាស់នូវទិដ្ឋិសម្បទាបានឡើយ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលលះធម៌ ៦ យ៉ាងបាន ទើបគួរដើម្បីធ្វើឲ្យ ជាក់ច្បាស់នូវទិដ្ឋិសម្បទា ។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ ។ គឺសក្កាយទិដ្ឋិ ១ វិចិកិច្ឆា ១ សីលព្វតបរាមាសៈ ១ រាគៈជាហេតុនាំឲ្យទៅកាន់អបាយ ១ ទោសៈ ជាហេតុនាំឲ្យទៅកាន់អបាយ ១ មោហៈជាហេតុនាំឲ្យទៅកាន់អបាយ ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលលះធម៌ទាំង ៦ យ៉ាងនេះបានហើយ ទើបគួរធ្វើឲ្យ ជាក់ច្បាស់នូវទិដ្ឋិសម្បទាបាន ។ ៥