បហីនសូត្រ និងអដ្ឋកថា
ក្បាលទី 29 · ទំព័រ 802
ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ ទើបលះធម៌ ៦ យ៉ាងនេះបាន ។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ ។ គឺសក្កាយទិដ្ឋិ ១ វិចិកិច្ឆា ១ សីលព្វតបរាមាសៈ ១ រាគៈជាហេតុនាំឲ្យទៅកាន់អបាយ ១ ទោសៈជាហេតុនាំឲ្យទៅកាន់អបាយ ១ មោហៈជាហេតុនាំឲ្យទៅកាន់អបាយ ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ ទើបលះធម៌ទាំង ៦ យ៉ាងនេះបាន ។