អដ្ឋកថា បហីនសូត្រ

ក្បាលទី 29 · ទំព័រ 802

ក្នុងបហីនសូត្រទី ៦ មានអត្ថងាយយល់ហើយ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលបរិបូណ៌ដោយទិដ្ឋិ មិនគួរធ្វើធម៌ ៦ យ៉ាងឲ្យកើតឡើងទេ ។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ ។ គឺសក្កាយទិដ្ឋិ ១ វិចិកិច្ឆា ១ សីលព្វតបរាមាសៈ ១ រាគៈជាហេតុនាំឲ្យទៅកាន់អបាយ ១ ទោសៈ ជាហេតុនាំឲ្យទៅកាន់អបាយ ១ មោហៈជាហេតុនាំឲ្យទៅកាន់អបាយ ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលបរិបូណ៌ដោយទិដ្ឋិមិនគួរធ្វើធម៌ ៦ យ៉ាង នេះឲ្យកើតឡើងបានទេ ។ ៥