អដ្ឋកថា ឧប្បាទេតព្វសូត្រ

ក្បាលទី 29 · ទំព័រ 803

ក្នុងឧប្បាទេតព្វសូត្រទី ៧ មានអត្ថងាយយល់ហើយ ។ ម្នាលភិក្ខុទាំងឡាយ អភព្វដ្ឋាន ( ហេតុដែលមិនគួរ ) នេះមាន ៦ យ៉ាង ។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ ។ គឺបុគ្គលបរិបូណ៌ដោយទិដ្ឋិ មិនគួរ មិនគោរព មិនកោតក្រែងចំពោះព្រះសាស្តា ១ បុគ្គលបរិបូណ៌ដោយ ទិដ្ឋិ មិនគួរ មិនគោរព មិនកោតក្រែងចំពោះព្រះធម៌ ១ បុគ្គលបរិបូណ៌ដោយ ទិដ្ឋិ មិនគួរ មិនគោរព មិនកោតក្រែងចំពោះសង្ឃ ១ បុគ្គលបរិបូណ៌ដោយ ទិដ្ឋិ មិនគួរ មិនគោរព មិនកោតក្រែងចំពោះសិក្ខា ១ បុគ្គលបរិបូណ៌ដោយ ទិដ្ឋិ មិនគួរ ដើម្បីត្រឡប់ មកកាន់ហេតុដែលខ្លួនមិនគប្បីប្រកាន់ ១ បុគ្គល បរិបូណ៌ដោយទិដ្ឋិ មិនគួរញ៉ាំងភពជាគម្រប់ ៨ ឲ្យកើត ១ ។ ម្នាលភិក្ខុ ទាំងឡាយ ហេតុដែលមិនគួរនេះ មាន ៦ យ៉ាងប៉ុណ្ណេះ ។ ៥