កញ្ចិសង្ខារសូត្រ

ក្បាលទី 29 · ទំព័រ 805

ម្នាលភិក្ខុទាំងឡាយ ហេតុមិនគួរនេះ មាន ៦ យ៉ាង ។ យ៉ាង តើអ្វីខ្លះ ។ គឺបុគ្គលបរិបូណ៌ដោយទិដ្ឋិ មិនគួរប្រកាន់សង្ខារណាមួយ ថាទៀង ១ បុគ្គលបរិបូណ៌ដោយទិដ្ឋិ មិនគួរប្រកាន់សង្ខារណាមួយថាសុខ ១ បុគ្គលបរិបូណ៌ដោយទិដ្ឋិ មិនគួរប្រកាន់ធម៌ណាមួយថាខ្លួន ១ បុគ្គល បរិបូណ៌ដោយទិដ្ឋិ មិនគួរធ្វើនូវអនន្តរិយកម្ម ១ បុគ្គលបរិបូណ៌ដោយទិដ្ឋិ មិន គួរត្រឡប់ទៅកាន់សេចក្តីបរិសុទ្ធិ ដោយមង្គលភ្ញាក់ផ្អើល ១ បុគ្គលបរិបូណ៌ ដោយទិដ្ឋិ មិនគួរស្វែងរកទក្ខិណេយ្យបុគ្គលខាងក្រៅព្រះពុទ្ធសាសនានេះ ១ ។ ម្នាលភិក្ខុទាំងឡាយ ហេតុដែលមិនគួរនេះ មាន ៦ យ៉ាងនេះឯង ។ ៥