អដ្ឋកថាកញ្ចិសង្ខារសូត្រ
ក្បាលទី 29 · ទំព័រ 805
គប្បីជ្រាបវិនិច្ឆ័យក្នុងកញ្ចិសង្ខារសូត្រទី ៩ ដូចតទៅនេះ បទថា កោតូហលមង្គលេន សេចក្តីថា ដោយទិដ្ឋមង្គល គឺវត្ថុដែលបាន ឃើញជាមង្គល សុតមង្គល មុតមង្គល ។ ម្នាលភិក្ខុទាំងឡាយ ហេតុដែលមិនគួរនេះ មាន ៦ យ៉ាង ។ យ៉ាង តើអ្វីខ្លះ គឺបុគ្គលបរិបូណ៌ដោយទិដ្ឋិ មិនគួរផ្តាច់ផ្តិលជីវិតមាតា ១ បុគ្គលបរិបូណ៌ដោយទិដ្ឋិ មិនគួរផ្តាច់ផ្តិលជីវិតបិតា ១ បុគ្គលបរិបូណ៌ដោយ ទិដ្ឋិ មិនគួរផ្តាច់ផ្តិលជីវិតអរហន្ត ១ បុគ្គលបរិបូណ៌ដោយទិដ្ឋិ មិនគួរញ៉ាំង លោហិតរបស់ព្រះតថាគត ឲ្យពុរពងដោយចិត្តប្រទូស្ត ១ បុគ្គលបរិបូណ៌ ដោយទិដ្ឋិ មិនគួរបំបែកសង្ឃ ១ បុគ្គលបរិបូណ៌ដោយទិដ្ឋិ មិនគួរប្រគល់ ខ្លួនទៅគ្រូដទៃ ១ ។ ម្នាលភិក្ខុទាំងឡាយ ហេតុដែលមិនគួរនេះមាន ៦ យ៉ាង នេះឯង ។ ៥