បាតុភាវសូត្រ
ក្បាលទី 29 · ទំព័រ 809
ម្នាលភិក្ខុទាំងឡាយ ការកើតឡើងនៃសភាវៈ ៦ យ៉ាង គឺ បុគ្គលបានដោយក្រក្នុងលោក ។ យ៉ាង តើអ្វីខ្លះ ។ គឺការកើតឡើងនៃ ព្រះតថាគតជាអរហន្តសម្មាសម្ពុទ្ធ បុគ្គលបានដោយក្រក្នុងលោក ១ បុគ្គល ជាអ្នកសម្តែងធម្មវិន័យ ដែលព្រះតថាគតបានប្រកាសហើយ បុគ្គលបាន ដោយក្រក្នុងលោក ១ សត្វត្រឡប់មកកើតក្នុងប្រទេសជាទីនៅនៃអរិយជន បុគ្គលបានដោយក្រក្នុងលោក ១ ការមិនខូចខាតឥន្ទ្រិយទាំងឡាយ បុគ្គល បានដោយក្រក្នុងលោក ១ ភាពនៃបុគ្គលមិនលេលា មិនឆ្កួត បុគ្គលបាន ដោយក្រក្នុងលោក ១ សេចក្តីពេញចិត្តក្នុងកុសលធម៌ បុគ្គលបានដោយក្រក្នុង លោក ១ ។ ម្នាលភិក្ខុទាំងឡាយ ការកើតឡើងនៃសភាវៈ ៦ យ៉ាងនេះ បុគ្គលបានដោយក្រក្នុងលោក ។ គប្បីជ្រាបវិនិច្ឆ័យក្នុងបាតុភាវសូត្រទី ១ នៃអានិសំសវគ្គទី ៥ ដូចតទៅនេះ បទថា អរិយាយតនេ បានដល់ ក្នុងមជ្ឈិមប្រទេស ។ បទថា ឥន្ទ្រិយានំ បានដល់ ឥន្ទ្រិយដែលមានចិត្តជាគម្រប់ ៦ ។